ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ មេដឹកនាំ​សហជីព​ទទូច​ឲ្យ​អាស៊ាន​មាន​ច្បាប់​ដែល​ផ្តល់​សេរីភាព​ដល់​កម្មករ

  • សុខ ខេមរា

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ CCAWDU ចូលរួម​ធ្វើ​ជា​វាគ្មីន​ពិភាក្សា​អំពី​ប្រធានបទ៖​‍«ច្បាប់​សហជីព​កម្ពុជា និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​អាស៊ាន» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មេសា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ច្បាប់​សហជីព​តំបន់​អាស៊ាន​មិន​ទាន់​ផ្តល់​សិទ្ធ​សេរីភាព​ពេញលេញ​ដល់​កម្មករ ​ពលករ ​ហើយ​មិន​អាច​ធ្វើឲ្យ​មាន​ផល​ប្រយោជន៍​ខ្លាំង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​បាន​ទេ។

លោក ​អាត់ ធន់ មេដឹកនាំ​សហជីព​កម្ពុជា​មួយ​រូប បាន​អះអាង​ថា ​ច្បាប់​សហជីព​តំបន់​អាស៊ាន​មិន​ទាន់​ផ្តល់​សិទ្ធ​សេរីភាព​ពេញលេញ​ដល់​កម្មករ ​ពលករ ​ហើយ​មិន​អាច​ធ្វើឲ្យ​មាន​ផល​ប្រយោជន៍​ខ្លាំង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​បាន​ទេ។ លោក​ថា​ ប្រទេស​ខ្លះ​មាន​ច្បាប់​ល្អ​ ប្រទេស​ខ្លះ​នៅ​មាន​ច្បាប់​តឹងរឹង​ ដែល​ពិបាក​ដល់​ក្រុម​កម្មករ ​និង​ពលករ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ក្នុង​កម្មវិធី Hello VOA ​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ​ខែមេសា​ ឆ្នាំ​២០១៦។

ស្តាប់​កម្មវិធី Hello VOA ទាំងស្រុង​នៅ​ទី​នេះ៖

លោក​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅកាត់​ថា​អាស៊ាន ​ធ្វើ​ច្បាប់​ឲ្យ​បាន​សមស្រប ​ហើយ​មិន​ត្រូវគិត​តែ​ពី​ប្រយោជន៍ ប្រទេស​ខ្លួន​ផ្ទាល់​នោះ​ទេ។ ​លោក​ថា​ ច្បាប់​អាស៊ាន​មិន​ស៊ីសង្វាក់​គ្នា​នេះ​នាំ​ឲ្យ ប្រទេស​ ដែល​មាន​ច្បាប់​ល្អ​ និង​ការពារ​ផល​ប្រយោជន៍​កម្មករ​នោះ ​ទទួល​បាន​កម្មករ ​និង​ពលករ​ ហើយ​និង​ទទួល​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ច្រើន​ជាង​ប្រទេស​ដ៏ទៃ។​

លោក ​អាត់ ធន់​ ដែលជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ កម្ពុជា​ហៅកាត់​ថា ​ស៊ីខាវឌូ ​(CCAWDU) ​បាន​ថ្លែងថា​ ប្រទេស​នានា​តែងតែ​រឹត ត្បិត​សិទ្ធិ​កម្មករ​ធ្វើការ​តវ៉ា បិទបាំង​សិទ្ធិ​សហជីព ​និង​ត្រួតត្រា​ហិរញ្ញវត្ថុ​សហជីព​ជាដើម។

លោក​ថ្លែង​យ៉ាងដូច្នេះ​ ក្រោយ​ពេល​ដែល​សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​សហជីព​នៅដើម​សប្តាហ៍​នេះ​ ដែល​លោក​ថា ច្បាប់​សហជីព​កម្ពុជា​នេះ​ក៏​មាន​ការ​រឹតត្បិត​ផង​ដែរ៕

XS
SM
MD
LG