ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា នឹង​ប្រារព្ធ​ខួប​ទី​៣០​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃ​ពុធ


ស្លាកសញ្ញាអង្គការ​ UNICEF។
ស្លាកសញ្ញាអង្គការ​ UNICEF។

កម្ពុជា គ្រោង​នឹង​ចូល​រួម​អបអរ​សាទរ​សិទ្ធិ​កុមារ ដោយ​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៣០​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ UNICEF ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​នៅ ​The Factory ក្នុង​ទីក្រុង​ភ្នំពេញ​ចាប់ពី​ម៉ោង​១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា។

អង្គការ UNICEF ដែល​ធ្វើ​ការ​ងារ​ខាង​ការពារ​និង​លើកកម្ពស់​សិទ្ធិ​កុមារ បាន​គូស​បញ្ជាក់​ថា​ការ​ប្រារព្ធ​ខួប​ទី​៣០​នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ នឹង​ផ្ដោត​ទៅលើ​សារៈសំខាន់​នៃ​អនុសញ្ញា​នេះ ដោយ​មាន​បញ្ចូល​នូវ​កម្មវិធី​សម្ដែង​សិល្បៈ​ជាច្រើន រួម​ទាំង​ការ​សម្ដែង​ល្ខោន​សៀក​កម្ពុជា​ហ្វា សៀក​រហស្សកម្ម​និង​ការ​សម្ដែង​របស់​ក្រុម Tiny Toones​ ផង​ដែរ៕

XS
SM
MD
LG