ភ្នំពេញ —
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលកំពុងដំណើរការកិច្ចប្រជុំពេញអង្គរបស់ខ្លួនក្នុងទីក្រុងភ្នំពេញបានអនុម័តរមណីយដ្ឋាននិងតំបន់វប្បធម៌ចំនួន១១កន្លែងបន្ថែមទៀតដែលធ្វើឲ្យរមណីដ្ឋាននិងតំបន់វប្បធម៌ថ្មីៗកើនដល់ចំនួន១៩ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្រោយពីកិច្ចប្រជុំនៅប្រទេសកម្ពុជា។ នេះបើយោងតាមមន្ត្រីផ្លូវការដែលបានប្រកាសនៅថ្ងៃច័ន្ទនេះ។
មានសំណើសរុបចំនួន៣១មកពីប្រទេសចំនួន៣០ដើម្បីដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានពិភាក្សានិងទទួលស្គាល់ក្នុងកិច្ចប្រជុំពេញអង្គចន្លោះពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ ប្រទេសមួយចំនួនបានដកសំណើរបស់ខ្លួនទៅវិញនិងមួយចំនួនទៀតមិនត្រូវបានទទួលស្គាល់នោះទេ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីកម្ពុជានិងជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧នៅកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះថានេះជាសមិទ្ធិផលនៃកិច្ចប្រជុំចុងក្រោយ។
លោកថ្លែងថា៖ «ជាលទ្ធផលគឺយើងចុះឈ្មោះបាន១៩។ ការចុះឈ្មោះជាបេតិកភណ្ឌធម្មជាតិប្រាំនិងជាបេតិកភណ្ឌវប្បធម៌១៤។នេះជាលទ្ធផលចុងក្រោយហើយ»។
សម្បត្តិបេតិកភណ្ឌថ្មីទាំង១៩នេះមានប្រាំបីមកពីប្រទេសនៃតំបន់អាស៊ីប៉ាស៊ីភិក ប្រាំពីរប្រទេសពីទ្វីបអឺរ៉ុប ពីរមកពីទ្វីបអាហ្វ្រិក មួយស្ថិតនៅអាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីបមួយទៀតពីតំបន់អារ៉ាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទីតាំងថ្មីទាំង១៩នោះមានឧទ្យានជាតិ តាហ្ស៊ីគីស្ថានដែលមានទំហំ២,៥លានហិកតា ភ្នំអេតណា(Mount Etna ) នៅប្រទេសអ៊ីតាលីដែលជាភ្នំខ្ពស់ជាងគេនៃតំបន់មេឌីទែរ៉ាណេ រមណីយដ្ឋានទំហំជាង៧១ម៉ឺនហិកតានៅប្រទេសម៉ិកស៊ិកឈ្មោះ El Pinacate និង Gran Desierto de Altar Biosphere។
រមណីយដ្ឋានចំនួនពីរនៅប្រទេសចិនគឺ រមណីដ្ឋានស្ស៊ីងចាង ទានស្សានXinjiang Tianshan និងមណ្ឌលទេសភាពវប្បធម៌នៅភាគខាងត្បូងខេត្ត យុនណាន តំបន់ Namib Sand Sea នៅប្រទេសណាមីប៊ី តំបន់អភិរក្សសត្វព្រៃ ភ្នំ Kenya-Lewa នៃប្រទេសកេនយ៉ា ប្រាសាទបុរាណមួយនៅឥណ្ឌា និងព្រះវិហារសាសនានៅតំបន់រួមរវាងប្រទេសប៉ូឡូញនិងអ៊ុយក្រែន។
មួយវិញទៀត ឈូងសមុទ្រក្រហម នៅប្រទេសកាណាដា កំពង់ផែប្រវត្តិសាស្ដ្រ នៅប្រទេសហ្វ៊ីជី រមណីដ្ឋានវប្បធម៌នៅអាល្លឺម៉ង់ ភ្នំ Fujisan នៅប្រទេសជប៉ុន ជាដើមក៏ត្រូវចាត់បញ្ចូលជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
លោកគីសរ រ៉ាវ (Kishore Rao) នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក មានប្រសាសន៍ថា ការធានាដល់ការថែអភិរក្សនៃសម្បត្តិបេតិកភណ្ឌដែលមានចំនួនកើនឡើងនេះគឺជាការទទួលខុសត្រូវរបស់ប្រទេសជាប់ពាក់ព័ន្ធនឹងរដ្ឋដែលបានដាក់សំណើមកកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
គណៈកម្មការធិការនេះនឹងបន្តកិច្ចប្រជុំរយៈពេល១២ថ្ងៃរបស់ខ្លួនរហូតដល់ថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនា ដែលជាថ្ងៃត្រូវបិទបញ្ចប់នៅក្នុងខេត្តសៀមរាប៕