ភ្នំពេញ —
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទើបតែបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រនេះដោយបញ្ចូលឧទ្យានធម្មជាតិនិងទីតាំងវប្បធម៌ចំនួនប្រាំបីកន្លែងជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យនៃកិច្ចប្រជុំ។
សម្បត្តិវប្បធម៌ពិភពលោកទាំង៨កន្លែងនោះមានឧទ្យានជាតិ តាហ្ស៊ីគីស្ថានដែលស្ថិតនៅភាគខាងកើតរបស់ប្រទេសនេះនិងមានទំហំ២,៥លានហិចតា ភ្នំអេតណា (Mount Etna ) នៅប្រទេសអ៊ីតាលី ដែលជាភ្នំខ្ពស់ជាងគេនៃតំបន់ម៉េធីទែរ៉ាណេ រមណីយដ្ឋានទំហំជាង៧១ម៉ឺនហិចតានៅប្រទេសម៉ិកស៊ីកូឈ្មោះ El Pinacate និង Gran Desierto de Altar Biosphere រមណីដ្ឋានស្ស៊ីងចាងទានស្សាន Xinjiang Tianshan នៅប្រទេសចិន តំបន់ Namib Sand Sea នៅប្រទេសណាមីបី តំបន់អភិរក្សសត្វព្រៃភ្នំ Kenya-Lewa នៃប្រទេសកេនយ៉ា ប្រសាទបុរាណមួយនៅឥណ្ឌា និងព្រះវិហារសាសនានៅតំបន់រួមរវាងប្រទេសប៉ូឡូញនិងអ៊ុយក្រែន។
លោកឯក ថា អ្នកនាំពាក្យមួយរូបនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រព្រឹត្តទៅក្នុងទីក្រុងភ្នំពេញឲ្យដឹងថា សេចក្តីសម្រេចនេះបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃសុក្រ។
លោកនិយាយថា៖ «តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃសុក្រនេះ យើងបានសម្រេចបញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌភិភពលោកមានចំនួនប្រាំបី។ នៅក្នុងចំនួនប្រាំបីនេះគឺយើងចែកចេញជាពីរ៖ ទីមួយគឺផ្នែកធម្មជាតិ និងទីពីរផ្នែកវប្បធម៌»។
សូមបញ្ជាក់ថា មានសំណើចំនួន៣១សុំដាក់រមណីដ្ឋានធម្មជាតិនិងទីតាំងវប្បធម៌ជាសម្បតិ្តបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំពេញអង្គរយៈពេល១២ថ្ងៃក្នុងប្រទេសកម្ពុជានេះ។ សំណើទាំងនេះធ្វើឡើងដោយប្រទេសចំនួន៣០។ ក៏ប៉ុន្តែរហូតមកទល់នឹងថ្ងៃសុក្រនេះ ដែលជាថ្ងៃដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកចាប់ផ្តើមពិភាក្សាលើសំណើដែលទទួលបាន ប្រទេសមួយចំនួនបានដកសំណើរបស់ខ្លួនទៅវិញ នៅក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ។
មន្ត្រីផ្លូវការរបស់អង្គការយូណេស្កូធ្លាប់បានប៉ាន់ស្មានថា រមណីដ្ឋាននិងតំបន់បុរាណចំនួនប្រមាណជា១៥អាចនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំនេះ៕