ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA អភិបាល​កិច្ច​ល្អ៖ ទេសចរណ៍​កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ដឹង​តម្រូវការ​ភ្ញៀវ​ឲ្យ​ទូលាយ​និង​ប្រឆាំង​អំពើ​ពុករលួយ​និង​កិបកេង​លើ​ភ្ញៀវ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជាមួយនឹងការផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលដែលចំនួនអ្នកទេសចរទំនងនឹងកើនឡើងក្នុងពេលប៉ុន្មានខែខាងមុខ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបន្តគោលនយោបាយអភិបាលកិច្ចល្អប្រឆាំងសកម្មភាពកិបកេងនិងពុករលួយនានាដែលកើតមាននៅថ្នាក់ក្រោម។ បន្ថែមលើនេះ ភាគីដែលពាក់ព័ន្ធនឹងសេវាបម្រើភ្ញៀវទេសចរត្រូវការការបណ្តុះបណ្តាលផ្នែកយុទ្ធសាស្ត្រដឹងតម្រូវការរបស់ភ្ញៀវឲ្យបានទូលំទូលាយជាងនេះ គ្រាដែលភ្ញៀវទេសចរអន្តរជាតិខ្លះអំពាវនាវឲ្យមានការសម្រួលរៀបចំជាកញ្ចប់ទេសចរណ៍ដែលពួកគេអាចមានភាពងាយស្រួលនៅក្នុងការកំណត់ទីតាំងនិងសកម្មភាពទេសចរណ៍របស់ពួកគេតាមបណ្តាញអនឡាញបាន មុនធ្វើដំណើរមកកម្ពុជា។ នេះបើយោងតាមការវាយតម្លៃនិងស្ទង់មតិពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ដោយលោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច៕

XS
SM
MD
LG