Hello VOA អភិបាលកិច្ចល្អ៖ ទេសចរណ៍កម្ពុជាត្រូវការយុទ្ធសាស្ត្រដឹងតម្រូវការភ្ញៀវឲ្យទូលាយនិងប្រឆាំងអំពើពុករលួយនិងកិបកេងលើភ្ញៀវ
ជាមួយនឹងការផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលដែលចំនួនអ្នកទេសចរទំនងនឹងកើនឡើងក្នុងពេលប៉ុន្មានខែខាងមុខ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបន្តគោលនយោបាយអភិបាលកិច្ចល្អប្រឆាំងសកម្មភាពកិបកេងនិងពុករលួយនានាដែលកើតមាននៅថ្នាក់ក្រោម។ បន្ថែមលើនេះ ភាគីដែលពាក់ព័ន្ធនឹងសេវាបម្រើភ្ញៀវទេសចរត្រូវការការបណ្តុះបណ្តាលផ្នែកយុទ្ធសាស្ត្រដឹងតម្រូវការរបស់ភ្ញៀវឲ្យបានទូលំទូលាយជាងនេះ គ្រាដែលភ្ញៀវទេសចរអន្តរជាតិខ្លះអំពាវនាវឲ្យមានការសម្រួលរៀបចំជាកញ្ចប់ទេសចរណ៍ដែលពួកគេអាចមានភាពងាយស្រួលនៅក្នុងការកំណត់ទីតាំងនិងសកម្មភាពទេសចរណ៍របស់ពួកគេតាមបណ្តាញអនឡាញបាន មុនធ្វើដំណើរមកកម្ពុជា។ នេះបើយោងតាមការវាយតម្លៃនិងស្ទង់មតិពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ដោយលោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច៕