ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប គ្រោង​ពិនិត្យ​របាយការណ៍​កម្ពុជា​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា​លុបបំបាត់​ការ​រើសអើង​ពូជសាសន៍


ស្លាកសញ្ញា និង​ទង់ជ័យ​​អង្គការសហប្រជាជាតិ​។​

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លុបបំបាត់​ការ​រើសអើង​ពូជ​សាសន៍ នឹង​ពិនិត្យ​មើល​របាយការណ៍​របស់​ប្រទេស​កម្ពុជា ស្តី​ពី​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​ការ​លុបបំបាត់រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍នៅ​ថ្ងៃ​ទី​២៨ ​ដល់​២៩​ខែ​វិច្ឆិកា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹងអនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍​នេះ នឹង​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​របស់​គណៈកម្មាធិការ​ជំនាញ​របស់ អ.ស.ប​នេះ​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ ឆ្នាំ​២០១៩។

កម្ពុជា ​គឺ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ភាគី​ទាំង​១៨២ ដែល​បាន​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍។

ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​កម្ពុជា​នេះ​គឺ​ជា​នីតិវិធី​ទៀងទាត់​ដែល​តម្រូវ​ដោយ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លុបបំបាត់​ការ​រើសអើង​ពូជ​សាសន៍​ ដែល​មាន​សមាសភាព​អ្នក​ជំនាញ​ឯករាជ្យ​ចំនួន​១៨​រូប។

គណៈកម្មាធិការ​ជំនាញ​នេះ នឹង​ពិភាក្សា​ជាមួយ​ប្រតិភូ​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ស្ដាប់​ការ​ផ្ដល់​អនុសាសន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ និង​ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ​ផ្សេងៗ​ទៀត​ផង​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG