លោកអគ្គលេខាធិការបានទទួលដឹងពីសេចក្តីសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ទៅលើបណ្តឹងសាទុក្ខនៃសំណុំរឿង ០០២ វគ្គ ០១ ប្រឆាំងនឹងលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
គំនិតនិងអារម្មណ៍ផ្ទាល់របស់លោកអគ្គលេខាធិការគឺមានស្របជាមួយនឹងជនរងគ្រោះពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញដោយផ្អែកលើហេតុផលនយោបាយ និងអំពើអមនុស្សជាតិដទៃទៀត ដែលជនជាប់ចោទទាំងពីរខាងលើត្រូវបានរកឃើញថា មានទោស។
លោកអគ្គលេខាធិការសាទរយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញា និងកិច្ចខិតខំប្រឹងប្រែងនៃរាល់បុគ្គលដែលពាក់ព័ន្ធនឹងការងារដ៏សំខាន់មួយនេះរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវពិតប្រាកដនៅកម្ពុជា។ លោកអគ្គលេខាធិការក៏បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិកទាំងអស់ឲ្យបន្តផ្តល់ជំនួយផ្នែកថវិកា និងជំនួយដទៃទៀតទៅដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕