ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថវិកា​សម្រាប់បេសកកម្ម​រក្សាសន្តិភាព​របស់​អ.ស.ប.ត្រូវ​បាន​កាត់បន្ថយ​


មួកការពារ​ពណ៌ខៀវ​របស់​អ្នករក្សាសន្តិភាព​អង្គការសហប្រជាជាតិ​គ្របលើ​អាវុធ​នៅ​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ Haiti កាលពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។
មួកការពារ​ពណ៌ខៀវ​របស់​អ្នករក្សាសន្តិភាព​អង្គការសហប្រជាជាតិ​គ្របលើ​អាវុធ​នៅ​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ Haiti កាលពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។

កាល​ពីថ្ងៃ​សុក្រ មហា​សន្និបាត​អ.ស.ប.បាន​បោះឆ្នោត​យល់ព្រម​កាត់បន្ថយប្រាក់​៦រយ​លាន​ដុល្លារ​ពី​ថវិកា​សម្រាប់​ថែរក្សា​សន្តិភាព​ប្រចាំ​ឆ្នាំ​របស់​អង្គការនេះ​ដែល​មាន​ប្រាក់​ជិត​៨ពាន់លាន​ដុល្លារ។

ចំណាត់ការ​នេះ​មានឡើង​នៅ​ពេល​មាន​គំនាប​សង្កត់​ពី​រដ្ឋបាល​ Trump ដែល​ធ្វើ​វិភាគទាន​ជាង​មួយ​ភាគ​បួន​នៃ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​នេះ។ ក៏​ប៉ុន្តែ​លោក​អគ្គលេខាធិការ​អ.ស.ប. Antonio Guterres ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​១ខែ​មករា​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​អ.ស.ប.​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ថែរក្សា​សន្តិភាព​ផងដែរ។​

ការ​ថែរក្សា​សន្តិភាព​របស់​អ.ស.ប.ដែល​គាំទ្រ​ទាហាន ប៉ូលិស​និង​ជន​ស៊ីវិល​១សែន​១ម៉ឺន​នាក់​នៅ​ក្នុង​បេសកកម្ម​១៦​បាន​ឋិត​នៅ​ក្រោម​ការរិះគន់​យ៉ាង​ខ្លាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​អំពី​ក្រុម​ទាហាន​គ្មាន​វិន័យ​ដែល​ជួន​កាល​បរាជ័យ​ក្នុង​ការ​ការពារ​ពួក​ជន​ស៊ីវិល​ហើយ​ថែម​ទាំង​បានរំលោភ​បំពាន​ផ្លូវ​ភេទ​ពួក​គេថែម​ទៀតផង។ ​នៅ​ក្នុង​ប្រទេស Haiti គេ​បានបន្ទោស​ពួក​អ្នកថែរក្សា​សន្តិភាព​របស់​អ.ស.ប.ថា​បាននាំ​ឱ្យមានការ​រាតត្បាត​ជំងឺ​អាសន្នរោគ​នៅ​ក្នុង​ប្រទេសជា​កោះ​នេះ​ផងដែរ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្សមាន​ជំងឺនេះ​និង​ស្លាប់​រាប់ពាន់​នាក់។​

ក៏​ប៉ុន្តែ​ទោះណា​ជា​គ្មាន​ប្រសិទ្ធិភាព​និង​មាន​បញ្ហា​ក៏​ដោយ​ក៏ «ពួក​ទាហាន​មួកខៀវ» ​ដែលគេ​បានស្គាល់​ពួក​ទាហានថែ​រក្សាសន្តិភាព​របស់​អ.ស.ប.​នៅ​តែ​បំពេញ​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​នានា​ដែល​មាន​អស្ថិរភាព​ដែល​នៅ​ទី​នោះ​ក្រុម​ជនស៊ីវិល​ត្រូវការឱ្យមាន​កិច្ចការពារ ជំនួយខាង​មនុស្សធ៌មនិង​ស្ថាប័ន​មានស្ថិរភាព។

លោក Jordie Hannum នាយកជាន់ខ្ពស់នៃ​អង្គការ​យុទ្ធនាការ​ធ្វើឱ្យ​ពិភពលោក​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ដែលភាសាអង់គ្លេស​ហៅថា​ Better World Campaign ដើម្បីកែ​លម្អ​ទំនាក់ទំនង​ខ្លាំង​ជាងមុន​រវាង​ស.រ.អ.និង​អ.ស.ប.​បាន​និយាយ​ថា «នេះជា​សេចក្តី​ថ្លៃថ្នូរដ៏​ធំធេង»។

លោក​ Hannum បានថ្លែង​ទៀតថា «មានការ​ស្រាវជ្រាវ​ច្រើន​ទសវត្សរ៍​មក​ហើយ​បានបង្ហាញថា​ នៅ​ពេលណា​មាន​ប្រាក់​កាស​និង​គ្រឿងឧបករណ៍​គ្រប់គ្រាន់ ក្រុម​អ្នកថែរក្សា​សន្តភាព​របស់អ.ស.ប.​អាច​ធ្វើឱ្យ​មានការ​ប្លែកពី​មុនក្នុងការ​បញ្ចៀស​កុំ​ឱ្យមាន​សង្គ្រាម​ឡើងវិញ​និង​ក្នុង​កិច្ចការពារ​ក្រុមជនស៊ីវិល»៕

XS
SM
MD
LG