ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំអ.ស.ប​បាន​សម្រេច​សេចក្តី​សង្ខេប​អំពី​កិច្ចព្រមព្រៀង


តំណាង​អង្គការក្រៅរដ្ឋាភិបាល​ឈរ​ជា​រូបសំណាក​តំណាង​ទូអែហ្វែល​នៅ​កិច្ចប្រជុំ​អ.ស.ប​ស្តី​ពី​បម្រែបម្រួលអាកាស​ធាតុ​នៅ ប្រទេស​បារាំង។
តំណាង​អង្គការក្រៅរដ្ឋាភិបាល​ឈរ​ជា​រូបសំណាក​តំណាង​ទូអែហ្វែល​នៅ​កិច្ចប្រជុំ​អ.ស.ប​ស្តី​ពី​បម្រែបម្រួលអាកាស​ធាតុ​នៅ ប្រទេស​បារាំង។

មន្ត្រីនានា​មកពី​ប្រទេស​ចំនួន១៩៥​បានចូលរួម​ក្នុង​សន្និសីទ​អ.ស.ប.អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ធ្វើឡើងនៅ​ទីក្រុង​ប៉ារីស​ប្រទេសបារាំង។​ អ្នកចូលរួមមាន​ជំហរ​ខិត​ទៅ​រក​គ្នា​ក្នុង​កិច្ចព្រមព្រៀង​អំពីការប្រែប្រួល​អាកាស​ធាតុ បន្ទាប់​ពី​បាន​សម្រេច​សេចក្តី​សង្ខេប​អំពី​កិច្ចព្រមព្រៀង។

មន្ត្រី​ទាំងនោះ​បាន​អបអរសាទរ​ដោយ​ឱបគ្នា​ បន្ទាប់​ពីការប្រកាស​កាលពីថ្ងៃ​សៅរ៍​ ដែល​ជា​លទ្ធផល​នៃ​ការ​ចរចា​អស់រយៈពេល​៤ឆ្នាំ។ ​គោលបំណងនៃ​សន្និសីទ​នេះ​គឺ ផ្តល់ជម្រើស​ឲ្យ​ប្រទេស​នានា​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ពុល ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​តាមរយៈ​ការ​ឡើង​កំដៅ។

លោក​ Al Gore អតីត​អនុប្រធានាធិបតី​ស.រ.អា.បាន​និយាយ​ថា មាន​ចំណុច​មិន​ព្រម​ព្រៀង​គ្នា​ខ្លះ​ទាក់ទង​នឹង​ការ​ប្រើ​ពាក្យ​នៅក្នុងផ្នែកខ្លះ ប៉ុន្តែ​នៅ​ទី​បំផុតសន្និសីទ​នេះ​បាន​ធ្វើឲ្យមានការ​យល់ស្រប​គ្នា​រក​ដំណោះ​ស្រាយ។ អ្នកទិតៀននិយាយថា បញ្ហាដែលនៅមិន​ទាន់​ដោះស្រាយ​នោះ​ត្រូវដោះស្រាយឲ្យបានមុនចុង​បញ្ចប់នៃ​សន្និសីទលើកទី២១ អំពីបញ្ហា​អាកាសធាតុ ដែលបញ្ចប់នៅថ្ងៃសុក្រ​។

បញ្ហានោះគឺ​ថា តើ​ប្រទេសណា​ខ្លះត្រូវចេញថវិកាសម្រាប់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ​នេះ។ អ្នកខ្លះ​យល់ថា បញ្ហាថវិកាមិនមែនជាឧបសគ្គទេ ប្រសិនបើ​ប្រទេសនានា​មិន​ចង់​កេងចំណេញក្នុង​ការធ្វើកិច្ចព្រមព្រៀង។ អ្នកវិទ្យា​សាស្ត្រ​ព្រមានថា ការ​ឡើង​កំដៅផែនដីនាំ​មនុស្សលោកពិបាក​រស់នៅពិភពលោក​ ទឹកសមុទ្រ​ឡើង​ខ្ពស់ មានព្យុះ​ និងភាពរាំងស្ងួតធ្ងន់ធ្ងរ​៕

XS
SM
MD
LG