ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុយក្រែន​ចូល​ជាធរមាន ​ប៉ុន្តែ​មាន​មន្ទិល​សង្ស័យ​ពី​ការ​ស្ថិត​ស្ថេរ​នៃ​ការ​ឈប់​បាញ់​នេះ


រូបឯកសារ៖ ទាហាន​អ៊ុយ​ក្រែន​ម្នាក់​បង្ហាញ​បន្ទះ​គ្រាប់​កាំភ្លើង​ដែល​នៅ​សេស​សល់​ពី​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​តំបន់ Avdiivka ប្រទេស​អ៊ុយក្រែន​ កាល​ពី​ចុងខែ​មករា។

បទ​ឈប់​បាញ់​គ្នា​មួយ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​គោល​បំណង​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​ចន្ទ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​មន្រ្តី​អ៊ុយក្រែន​បាន​ព្រមាន​ថា ​បទ​ឈប់​បាញ់​គ្នា​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់។

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ដែល​បាន​ប្រកាសនៅ​ក្នុង​ទីក្រុង​មុយនិច​ ដោយ​លោក​ Sergei Lavrov​ រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​ភាគីទាំង​២​ត្រូវ​តែ​គោរ​ព​កិច្ច​ព្រមព្រៀង ​ ទីក្រុង​ Minsk ​ដែល​មាន​ចំណាស់​២​ឆ្នាំ​ហើយ​នឹង​ដក​កាំ​ភ្លើង​ធន់​ធ្ងន់​ចេញ​ពី​សមរភូមិ​ជួរ​មុខ។

ទើប​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេលរដ្ឋ​មន្រ្តីការ​បរទេស​អ៊ុយក្រែន​ រុស្ស៊ី​ បារាំង​និង​អាល្លឺម៉ង់បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​នៅ​ពេល​ថ្មីៗ​នេះ ​មេដឹក​នាំ​ទាម​ទារ​បំបែករដ្ឋ​បាន​ចេញ​ការ​គំរាម​កំហែង​ខាង​យោ​ធា។

លោក ​Alexander Hug ​ប្រធាន​បេសកម្ម​ឃ្លាំ​មើល​សម្រាប់​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប ​និយាយ​ថា​ ឧបទ្ទវហេតុការ​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន។​ លោក​បាន​និយាយ​ទៀត​ថា មាន​ស្នូរ​គ្រាប់​កាំភ្លើង​តូចៗ​ ត្រូវ​បាន​ឮ​នៅ​ក្នុង​តំបន់ ​Donetsk ​បន្ទាប់​ពី​ការ​ឈប់​បាញ់​គ្នា​បាន​ចូល​ជាធរមានកាល​ពី​ពាក់​កណ្តាល​យប់​ម៉ោង​នៅ​ក្នុង​ស្រុក។

ក៏ប៉ុន្តែ ​លោក Hug​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ស្ថានភាព​នៃ​ការផ្ទុះ​ឡើង​នៃ​ការប្រយុទ្ធ​គ្នាអាច​កើត​មានពីព្រោះ​តែ​អាវុធ​ធុន​ធ្ងន់​នៅ​តែ​ស្ថិត​នៅ​ភាគី​ទាំង ២​នៅ​ក្នុង​តំបន់​ដែល​មិន​ត្រូវ​មាន​អាវុធ៕

XS
SM
MD
LG