ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយការពីរ​នាក់ខាង​សន្តិសុខជាតិ​អាមេរិកបាន​ត្រូវរំខាន​ដោយ​ការ​ហៅទូរសព្ទ​របស់លោក Trump ឱ្យមានការ​ស៊ើបអង្កេត​ដោយ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ម៉ិចស៊ិក និងកាណាដា នៅរដ្ឋ​ Wisconsin កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ម៉ិចស៊ិក និងកាណាដា នៅរដ្ឋ​ Wisconsin កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

អ្នកជំនាញ​ពីរនាក់ខាងសន្តិសុខ​ជាតិអាមេរិកបាននិយាយ​ប្រាប់ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ដក​តំណែង​លោកប្រធានាធិបតី​ Donald Trump កាលពី​ថ្ងៃ​អង្គារ​ថា​ ពួក​គេ​បានត្រូវរំខានហើយ​ខ្វល់ខ្វាយ​អំពីការណ៍ដែលលោក Trump បានជំរុញ​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskiy នៅ​ក្នុង​ការហៅ​ទូរសព្ទមួយកាលពី​ថ្ងៃទី២៥ ខែ​កក្កដា ​ឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេត​មួយដែលផ្តល់ផល​ប្រយោជន៍ខាងនយោបាយ​ឱ្យ​លោក។​

លោកវរសេនីយទោ Alexander Vindman នៃ​កង​ទ័ព​ជើង​គោកអាមេរិក ដែល​ជា​អ្នកជំនាញខាង​កិច្ចការ​ប្រទេសអ៊ុយក្រែននៅ​ក្នុងក្រុមប្រឹក្សា​សន្តិសុខ​ជាតិនៃសេតវិមានបាន​លបស្តាប់​"នៅ​ពេល​លោក​ Trump បានសុំ «ការ​អនុគ្រោះ» ពី​លោក Zelenskiy ឱ្យមាន​ការ​ស៊ើបអង្កេត​អំពី​លោកអតីតអនុប្រធានាធិបតី Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក Trump ខាង​គណបក្សប្រជាធិបតេយ្យ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ឆ្នាំ២០២០ ​និងអំពី​កូន​ប្រុស​លោកគឺលោក​ Hunter Biden ដែល​ជា​អ្នកធុរកិច្ច​ម្នាក់។

លោក Vindman ដែល​ជា​ទាហាន​ជើង​ចាស់​មា្នក់មានម៉េដៃយ៍​មានសម្លៀក​បំពាក់ឯកសណ្ឋាន​បានចេញ​បង្ហាញ​ខ្លួននៅចំពោះ​មុខ​គណៈកម្មាធិការផ្នែក​ស៊ើបការ​សម្ងាត់នៃ​សភា​តំណាង​រាស្ត្រអាមេរិកាំង។ នៅពេល​ចាប់ផ្តើម​សប្តាហ៍ទី​ពីរ​នៃសវនាការអំពី​ការចោទប្រកាន់លោក Trump លោក Vindman បាននិយាយថា «អ្វីដែលខ្ញុំ​បានឮជាការ​មិនសមរម្យ​ទេ»។

លោក Vindman បានថ្លែងថា ការដែលលោក Trump សុំឱ្យមានការ​ស៊ើបអង្កេត​ខាងនយោបាយអំពី​លោក​ Biden «គ្មាន​ការ​ទាក់ទង​អ្វី​ជាមួយផលប្រយោជន៍ខាង​សន្តិសុខ​ជាតិ​ស.រ.អ.ទេ»។ លោក Vindman បាននិយាយ​ថា​ លោក​បានប្រុងប្រៀប​ចំណុច​សម្រាប់ការនិយាយ​គ្នាខាងគោលនយោបាយ​ការបរទេសដើម្បីការនិយាយ​ទូរសព្ទរបស់លោក Trump ជាមួយ​លោក Zelenskiy ដែល​គ្មានអ្វីទាក់ទិននឹងការ​ស៊ើបអង្កេត​អំពីលោក Biden និងកូនប្រុស​លោកទេ។

លោក Vindman បាននិយាយថា ​លោក​យល់ឃើញ​ថា​ ការដែល​លោក Trump សុំ​លោក Zelenskiy ឱ្យមាន​ការ​ស៊ើបងង្កេត​អំពីលោក​ Biden និងកូនប្រុស​លោកថាជា «ការ​បញ្ជា​មួយ» ដែល​អាច​ធ្វើឱ្យមានផលប៉ះពាល់មិនល្អទៅលើសន្តិសុខជាតិអាមេរិក និង​ទំនាក់ទំនង​របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយ​រដ្ឋាភិបាលក្រុងកៀវផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG