ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​អាមេរិកពីរ​នាក់និយាយ​ថា​លោក Trump យល់​ថា​ ប្រទេសអ៊ុយ​ក្រែន​ពុក​រលួយ


រូបឯកសារ៖ អ្នកស្រី Catherine Croft ជា​អ្នកជំនាញខាង​កិច្ចការ​ប្រទេសអ៊ុយក្រែន​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ឯសេតវិមាន។

អ្នកស្រី​ Croft បាននិយាយ​នៅ​ក្នុង​ចម្លើយ​ជា​កសិណសាក្សី​ដែល​បានត្រូវរៀបចំ​ជាមុន​ថា «នៅក្នុងឱកាស​ទាំង​ពីរនេះ ខ្ញុំ​បានឮ—ដោយ​ផ្ទាល់​និងមិន​ផ្ទាល់--ថា​ប្រធានាធិបតី​ Trump បានព៌ណនា​ប្រទេសអ៊ុយក្រែន​ថា​ជា​ប្រទេសពុក​រលួយ»។

កាលពី​ថ្ងៃពុធ អ្នកការទូត​អាមេរិកពីរ​នាក់​បាននិយាយ​ប្រាប់​ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​លោក​ប្រធានាធិបតី​ Donald Trump ពី​តំណែង​ថា ​ប្រធានាធិបតី​រូបនេះ​មានទស្សនៈអវិជ្ជមាន​យ៉ាង​ខ្លាំង​អំពី​ប្រទេស​អ៊ុយក្រែនថា​ ជា​ប្រទេស​ពុក​រលួយ​មួយ ដែល​ធ្វើឱ្យ​សាំញ៉ាំ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ការទូតដើម្បីពង្រឹង​ចំណង​ទាក់ទង​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាល​ក្រុងកៀវ និង​គាំទ្រដល់ការ​ប្រយុទ្ធ​របស់​អ៊យក្រែន​ប្រឆាំង​នឹងពួក​ទាមទារ​បំបែករដ្ឋ​រុស្សី​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន។

អ្នកស្រី Catherine Croft ដែល​បានធ្វើការ​ជា​អ្នកជំនាញខាង​កិច្ចការ​ប្រទេសអ៊ុយក្រែន​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ឯសេតវិមាន បានឆ្លើយ​ជា​កសិណសាក្សី​ដល់​ពួក​អ្នកស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក Trump ថា​នៅក្នុងឆ្នាំ២០១៧​អ្នកស្រី​បានធ្វើការ​អំពីផែនការ​របស់លោក Trump ក្នុង​ការ​ផ្តល់​ឱ្យអ៊ុយក្រែន​នូវ​ប្រព័ន្ធ missile បាញ់រថ​ក្រោះហើយ​ក៏​បានរៀបចំ​ឱ្យមានជំនួបមួយ​របស់លោក Trump ជាមួយ​លោក Petro Poroshenko ដែល​កាល​ពី​ពេល​នោះ​បានកាន់តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេសអ៊ុយក្រែននៅ​ខាងក្រៅមហា​សន្និបាត​ប្រចាំ​ឆ្នាំ​នៃ​អ.ស.ប.។

អ្នកស្រី​ Croft បាននិយាយ​នៅ​ក្នុង​ចម្លើយ​ជា​កសិណសាក្សី​ដែល​បានត្រូវរៀបចំ​ជាមុន​ថា «នៅក្នុងឱកាស​ទាំង​ពីរនេះ ខ្ញុំ​បានឮ—ដោយ​ផ្ទាល់​និងមិន​ផ្ទាល់--ថា​ប្រធានាធិបតី​ Trump បានព៌ណនា​ប្រទេសអ៊ុយក្រែន​ថា​ជា​ប្រទេសពុក​រលួយ»។

អ្នកស្រី Croft ក៏បាននិយាយដែរ​ថា ​នៅក្នុង​រយៈពេល​ដែលអ្នកស្រី​កាន់តំណែង​ជា​ជំនួយការ​ខាង​សន្តិសុខ​ជាតិអ្នកស្រី​បានទទួល​ការហៅ​ទូរសព្ទជាច្រើនគ្មានការ​ពន្យល់ពីលោក​ Robert Livingston អតីត​សមាជិក​សភា​ម្នាក់​ខាង​គណបក្សសាធារណរដ្ឋ​ដែលក្លាយ​ទៅ​ជា​អ្នកនិយាយបញ្ចុះបញ្ចូលបាននិយាយប្រាប់អ្នកស្រី​ថា​លោកស្រី​ Marie Yovanovitch ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេសអ៊ុយក្រែនគួរត្រូវ​ដក​ចេញ​ពី​តំណែង។​

លោកស្រី​បានថ្លែង​ថា ​លោក Livingston បាន​ចាត់ទុក​លោកស្រី Yovanovitch ថា​ជា​«អ្នកនៅបន្តតំណែងពីរយៈពេលមុន​របស់លោកអូបាម៉ា» ពី​រដ្ឋបាលរបស់​លោកអតីតប្រធានាធិបតី​ Barack Obama ហើយ «មានការទាក់ទង​ជិតស្និទ្ធជា​មួយលោក George Soros» ដែលជា​អ្នកគាំទ្រយូរយា​រមក​ហើយ​ដល់បុព្វហេតុ​សេរីនិយមនិងពួក​ប្រជាធិបតេយ្យដែលប្រឆាំងនឹង​លោក Trump៕

XS
SM
MD
LG