ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស២នាក់ស្លាប់​ក្នុងអំពើហិង្សា​ក្រោយការបោះឆ្នោត​នៅ​ Somaliland


ពលរដ្ឋ​ Somaliland ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិការ។

យ៉ាងតិច​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ​នៅ​ក្នុង​តំបន់​ Somaliland ​ដែល​ជា​សាធារណរដ្ឋ​បំបែក​រដ្ឋ​នេះ ក្រោយពី​គណបក្ស​ប្រឆាំង​មួយ​នៃ​គណបក្ស​ប្រឆាំង​ពីរ​បាន​ប្រកាស​ថា ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

បាតុករ​មាន​កំហឹង​ច្រើន​រយ​នាក់ដែល​គាំទ្រ​គណបក្ស Wadani Party ​បាន​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ ដោយ​មាន​ដាក់​រនាំង​បិទ​ផ្លូវ​ ដុត​កង់​ឡាន និង​គប់ឡាន​និង​ដុំថ្ម និង​បំផ្លាញ​កន្លែង​រកស៊ី​នានា​ ដើម្បី​ប្រឆាំង​នឹង​ការលួច​បន្លំ​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​ការ​ចោទ​ប្រកាន់​នេះ។ ​

មនុស្ស​ម្នាក់​បាន​ត្រូវ​បាញ់​សម្លាប់​ក្នុង​ការ​បះបោរ​ដោយ​ហិង្សា​នៅ​ទីក្រុង Hargeisa ហើយ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្រុង Burao ។ ​នៅ​ក្រុង​ Erigavo​ ដែល​ជា​ទីក្រុង​ធំ​បំផុត​នៅ​តំបន់​ Sanaag ​ភាគ​ឦសាន ​បាតុករ​ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ផងដែរ។

ប៉ូលិស​សាធារណរដ្ឋ​ Somaliland ​គឺ​លោក​ឧត្តម​សេនីយ៍​ Abdilahi Fadal Iman ​បាន​ព្រមាន​ថា​ អ្នក​នយោបាយ​មិន​ត្រូវ​អុចអាល​អំពើ​ហិង្សា​នោះ​ទេ។

លោក​ Iman ​និយាយ​តាម​សម្តីដើមថា៖ «យើង​អំពាវនាវ​ឲ្យ​គ្រប់ៗ​គ្នា​រក្សា​ភាព​ស្ងប់​ស្ងាត់​ និង​ការពារ​សន្តិភាព​ ហើយ​ខ្ញុំ​សូម​ព្រមាន​អ្នក​ដែល​បង្ក​ចលាចល និង​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន ហើយ​ត្រូវ​ចៀស​វាង​អ្វីដែល​អាច​ប៉ះ​ពាល់​ស្ថិរភាពរបស់​សាធារណរដ្ឋ Somaliland៕

XS
SM
MD
LG