ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២៥ឆ្នាំ​បន្ទាប់​ពី​ការ​បញ្ចប់​សហភាព​សូវៀត អឺរ៉ុប​មើល​ឃើញ​ការ​បាត់​បង់​ឱកាស


ទង់ជាតិ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អឺរ៉ុប នោ​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ទង់ជាតិ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អឺរ៉ុប នោ​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

កាល​ពី​២៥​ឆ្នាំ​មុន ​ការ​រំលាយ​សហភាព​សូវៀត​ជា​ផ្លូវ​ការ​បាន​កត់​សម្គាល់​ពីការ​ដួល​រលំ​នៃ​លទ្ធិ​កុម្មុយនិស្ត​នៅទ្វីបអឺរ៉ុប​ហើយ​សករាជ​ថ្មី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​និយម​តាម​បែប​លោក​ខាង​លិច​ហើយ​និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​ដែល​កាល​ពី​ពេល​មុន​បាន​ត្រូវ​បែង​ចែក​ដោយ​អ្វី​ដែល​ហៅ​ថា​វាំងនន​ដែក។

ទង់​ជាតិ​របស់​សូវៀត ​បាន​ត្រូវ​បញ្ចុះ​នៅ​វិមាន​ក្រឹមឡាំង​ជាលើក​ចុង​ក្រោយ​នៅថ្ងៃទី​២៦ ​ខែ​ធ្នូ ​ឆ្នាំ​១៩៩១ ជា​និមិត្ត​រូប​នៃ​ការ​បញ្ចប់​ការ​ត្រួតត្រា​របស់​កុម្មុយនិស្ត​នៅ​ក្នុង​តំបន់​ដែល​កាល​ពី​២​ឆ្នាំ​មុន​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​រដ្ឋាភិបាល​ផ្តាច់​ការ​ផ្សេងៗ​ទៀត​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ អឺរ៉ុប​សព្វ​ថ្ងៃ​នេះមាន​មុខមាត់​ផ្សេង។

លោកស្រី Angela Merkel ​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​មួយ​ក្នុង​ឆ្នាំ​២០១៤​ ដែល​កត់​សម្គាល់​ពី​ខួប​នៃ​ការ​ដួល​រលំ​ជញ្ជាំង​ទីក្រុង​បែរឡាំង​ថា «ការ​ដួល​រលំ​ជញ្ជាំង​ទីក្រុង​បែរឡាំង​បាន​បង្ហាញ​ប្រាប់​យើង​ទាំងអស់​គ្នា​ថា សុបិន្ត​អាច​ក្លាយ​ទៅ​ជា​ការ​ពិត‍»។

ប្រទេស​នានា​ដែល​លេច​ចេញ​ពីការ​ត្រួតត្រា​របស់​សូវៀត​បាន​ស្វះស្វែង​ងាក​ចេញ​ពី​ប្រព័ន្ធ​ផ្តាច់​ការ​កុម្មុយនិស្ត​ហើយចូល​រួម​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​លិច​ហើយ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ជឿនលឿន​ហើយ​បាន​ចូលក្នុង​ប្រព័ន្ធ​ទីផ្សារ​សេរី។ ប្រ​ទេស​ហុងគ្រី ប៉ូឡូញ​ និង​សាធារណរដ្ឋ​ឆែក​បាន​ធ្វើ​យុទ្ធនាការ​ឯកជន​ភាវូបនីយកម្ម ​និង​កំណែ​ទម្រង់​ខាង​នយោបាយ​ដែល​អាច​ឲ្យប្រទេស​ទាំង​នោះ​ចូល​ក្នុង​សហភាព​អឺរ៉ុប និង​អង្គការ​ណាតូ៕

XS
SM
MD
LG