ប្រទេសនៃតំបន់អាហ្វ្រីកខាងជើង ទុយនីស៊ីនោះ កំណត់ធ្វើការ បោះឆ្នោតតាមបែបប្រជាធិប តេយ្យជាលើកដំបូងបង្អស់ នៅក្នុងខែនេះ។ តែបាន ត្រូវពន្យាពេល រហូតដល់ខែតុលាវិញ នៅពេលដែលអាជ្ញាធររៀបចំបញ្ចប់ដំណើរការ ហើយក្រុមអ្នកជំនាញសង្ឃឹមថាការបោះឆ្នោត នោះ នឹង ក្លាយទៅជាគំរូមួយទៅអនាគតរបស់លទ្ធិប្រជាធិបតេយ្យក្នុងពិភពអារ៉ាប់។ ពីរដ្ឋធានី ទុយនីសនាង Lisa Bryant ដែលទើបបាន ទស្សនាប្រទេស ទុយនីស៊ី កាលពីពេលថ្មីៗនេះ រាយការណ៍សម្រាប់ វីអូអេ ថា ជនជាតិទុយនីស៊ីមានចិត្ដរីករាយខ្លាំងដោយ ឃើញមានក្រុមនយោបាយចូលរួមច្រើនសន្ធឹក ។
សម្លេងគ្រលួចនៃការបដិវត្ដន៍ផ្កាម្លិស បានសាបរលាភអស់ទៅហើយ។ ផ្ទុយពីការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសកុប្បកម្ម យុវជន និងស្រ្ដីខ្លះ បានមកប្រមូលផ្ដុំ នៅតាមហាងកាហ្វេ ក្នុងរដ្ឋធានីទុយនីស នៅពេលយប់នៃរដូវក្ដៅដោយគេក្រេបទឹកតែ ឬ ជក់ខ្សៀបំពុងទឹក។
គេនៅឃើញមានស្នាមនៃ ព្រឹត្ដការណ៍ ថ្ងៃទី ១៤ ខែមករា ថ្ងៃដែលមានការបះបោរធំធេងរបស់មហាជន ដើម្បីបណ្ដេញមេដឹកនាំយូរអង្វែងរបស់ប្រទេសទុយនីស៊ីលោក Ben El Abidine Ben Ali ឲ្យចាកចេញពីតំណែងដូចជាគេរថយន្ដពាសដែក និង ខ្សែលួសបន្លា ឡោមព័ទ្ធជំវិញអាគារនៃក្រសួងមហាផ្ទៃនៅលើមហាវិថីធំ Habib Bourguiba។
ការកាត់ក្ដីពីរលើក បានដាក់ទណ្ឌកម្មដោយកំបាំងមុខមកលើ លោក បិន អាលី ឲ្យជាប់គុក ៥០ ឆ្នាំ តាមបទ ចោទ ចាប់តាំងពីការរត់គ្រឿងញៀន រហូតដល់ ការកេងបន្លំថវិកាជាតិ។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីធ្វើបត្យាប័ន បញ្ជូនលោកចេញ ពីប្រទេស អារ៉ាប៊ី សាអូឌីតមិនបានជោគជ័យទេ។
តែ នៅបច្ចុប្បន្ននេះ ប្រទេសនៅតំបន់អាហ្វ្រិកខាងជើងនេះ កំពុងគិតគូរ អំពីអនាគតរបស់ខ្លូន គឺ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកទីមូយ ដែលកំណត់ធ្វើនៅថ្ងៃទី ២៣ ខែតុលា។
គណបក្សជាង ៩០ កំពុងប្រកួតដណ្ដើមកៅអី នៅក្នុងរដ្ឋសភា ដែលនឹងសរសេរសេចក្ដីព្រៀងរដ្ឋធម្មនុញ្ញថ្មី ហើយ នឹងរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។គណបក្សដ៏តូចមូយ Popular Unity Partty ឬ PUP ឋឹតនៅក្បែរមន្ទីរពេទ្យធ្មេញ លើជាន់ទីពីរ នៃផ្ទះល្វែង រខេក រខាក។
អគ្គលេខាធិការ Hassine Hammami បានពិពណ៌នាអំពីគោលការណ៍របស់ គណបក្ស PUP នោះ។ គណបក្សនេះ គាំទ្ររដ្ឋាភិបាលណាមួយដែល មិនទាក់ទង សាសនា គោរពសេរីភាពសារព័ត៌មាន និងសេដ្ឋកិច្ចសង្គមនិយម។
តែលោក Hamami និយាយថា លោកព្រួយបារម្ភថាតើប្រទេសទុយនីស៊ីបែរក្បាលទៅទិសណា។ ហើយ ថាតើ រដ្ឋសភាធម្មនុញ្ញថ្មី នឹងមានអំណាចត្រឹមណា ហើយនៅបានយូរដល់ពេលណា?
លោក HamamI មិនមែនអ្នកទីមួយដែលសួរសំណួរនោះទេ។ និស្សិតសកលវិទ្យាល័យ Sami Ben Jaafar ដើរកំសាន្ដនៅទីក្រុង ជាមួយមិត្ដនារី នៅពេលល្ងាច និយាយថា ជនជាតិទុយនីស៊ី មិនដឹងអ្វីដែលកើតឡើងទេ។
Jaafar និយាយថា គេឃើញមានការខ្វះព័ត៌មានដ៏ធំធេង អំពីគណបក្សនយោបាយជាច្រើន និង គោលការណ៍ហើយនៅសល់តែ បីខែប៉ុណ្ណោះមុនការបោះឆ្នោត។
ការពិត ពលរដ្ឋទុយនីស៊ីជាងពាក់កណ្ដាលមិនដឹងទាល់តែសោះ អំពីគណបក្សនិមួយៗ ដែលចង់បានកៅអី នៅក្នុងរដ្ឋសភា។ នេះបើតាមការស្ទង់មតិមូយធ្វើឡើងដោយទីភ្នាក់ងារស្ទង់មតិតំបន់ Istis។ តែអគ្គនាយក លោក Hosni Nemsia ថ្លែងថា ការស្ទង់មតិរបស់ទីភ្នាក់ងារ Istis បង្ហាញថាពលរដ្ឋទុយនីស៊ី ចាប់អារម្ភក្នុងរឿង នយោបាយ។ ក្រោយពីមានការបង្រ្កាបជាច្រើនឆ្នាំ ដោយគណបក្សដឹកនាំប្រទេសតែមួយគត់ ពលរដ្ឋទុយនីស៊ីមានចិត្ដចង់ពាក់ព័ន្ធនឹងការរៀបចំប្រទេសទៅអនាគត។ ភ្លាមមួយរំពេចមនុស្សគ្រប់”គ្នាចង់បញ្ចេញសម្លេងដែរ។
ប្រែសម្រួលដោយ អ៊ូ ធួក