រលកយក្សស៊ូណាមិមួយ ដែលបានកើតឡើងដោយសារតែការផ្ទុះភ្នំភ្លើង បានបំផ្លិចបំផ្លាញតំបន់ឆ្នេរនៃដៃសមុទ្រ Sunda កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨១នាក់ និងជាច្រើននាក់ទៀតបានរងរបួស និងបាត់ខ្លួន៕
កម្រងរូបភាព៖ រលកយក្សស៊ូណាមិបំផ្លិចបំផ្លាញតំបន់ឆ្នេរនៃដៃសមុទ្រ Sunda

១
អ្នករងរបួសម្នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយ នៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

២
រថយន្តមួយត្រូវបានរងការខូចខាតខ្ទេចខ្ទីដោយកម្ទេចសំណង់អគារជាច្រើន នៅតំបន់ឆ្នេរ Carita ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

៣
យោធាម្នាក់កំពុងពិនិត្យស្នាមរបួសរបស់អ្នកភូមិម្នាក់ ក្រោយពីរលកយក្សស៊ូណាមិមួយ បានបោកបក់ស្រុក Tanjung Lesung ខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

៤
សាកសពជនរងគ្រោះត្រូវបានរកឃើញនៅតាមបណ្តោយឆ្នេរសមុទ្រ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

៥
កម្ទេចកម្ទីនៃសំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញ នៅរាយប៉ាយតាមដងផ្លូវមួយនៅតាមបណ្តោយឆ្នេរសមុទ្រ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

៦
ពលរដ្ឋក្នុងតំបន់កំពុងស្នាក់នៅបណ្តោះអាសន្នក្នុងព្រះវិហារមួយ នៅស្រុក Labuan តំបន់ Pangdeglang នៃខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរលកយក្សស៊ូណាមិបានបំផ្លិចបំផ្លាញតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

៧
ពលរដ្ឋកំពុងពិនិត្យមើលផ្ទះសម្បែងដែលរងការបំផ្លិចបំផ្លាញ នៅតំបន់ឆ្នេរសមុទ្រ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

៨
ពលរដ្ឋកំពុងពិនិត្យមើលផ្ទះសម្បែងដែលរងការបំផ្លិចបំផ្លាញ នៅតំបន់ឆ្នេរសមុទ្រ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។

៩
ក្រុមសង្គ្រោះមនុស្សកំពុងនាំសាកសពជនរងគ្រោះទៅដម្កល់នៅកន្លែងបូជាសពមួយកន្លែង នៅតំបន់ឆ្នេរសមុទ្រ Carita កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីតំបន់ឆ្នេរនៃដៃសមុទ្រ Sunda ត្រូវបានបោកបក់ដោយរលកយក្សស៊ូណាមិមួយនៅថ្ងៃសៅរ៍ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatoa។