ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​អនុប្រធានាធិបតី Mike Pence ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​អនុប្រធានាធិបតី Mike Pence ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

ប្រធានាធិបតី អាមេរិក​លោក Donald Trump បាន​ធ្វើ​ទស្សនកិច្ច​នៅ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​សម្តែង​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​រូបនេះ​ដែល​ថ្ងៃបុណ្យ​ជាតិ​របស់​អាមេរិក។ លោក Trump និង​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence​ បាន​ដាក់​កម្រងផ្កា​នៅ​ឯ​រូបសំណាក​រំឭក​វិញ្ញាណក្ខន្ធ​នេះ។

លោក Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ។ ក៏ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ការ​បិទ​ទ្វារ​រដ្ឋាភិបាល​នោះ​ទេ។ ការ​បិទ​ទ្វារ​នេះ​ស្ទើរ​តែ​បណ្តាល​ឲ្យ​លុប​ចោល​ពិធីគោរព​ខួប​លោក Martin Luther King ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ឯ​វិហារគ្រិស្ត​សាសនា​នៅ​ទីក្រុង​អាត្លង់តា។ វិហារនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ឧទ្យានជាតិ​ប្រវត្តិសាស្ត្រ Martin Luther King និង​ត្រូវ​បាន​បិទទ្វារ​ដោយ​សារ​ការ​បិទទ្វារ​រដ្ឋាភិបាល។ ពិធីគោរព​ខួប​ប្រចាំ​ឆ្នាំ​នេះ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​រហូត​ដល់​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Lines ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុងអាត្លង់តា​ផ្តល់​ថវិកា​ដើម្បី​ឲ្យ​សេវាកម្ម​ឧទ្យានជាតិ​នេះ​បើកទ្វារ​ឡើងវិញ។

លោកស្រី Bernice King ដែល​ជា​កូនស្រី​របស់​លោក Martin Luther King បាន​ថ្លែង​នៅ​ឯ​ពិធី​គោរព​ខួប​ឳពុក​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ចន្ទ​ថា​រដ្ឋធានីវ៉ាស៊ីនតោន​ស្ថិត​ក្នុង​វិបត្តិ។ លោកស្រី​បាន​ថ្លែង​ថា «មនុស្សជាតិ​របស់​យើង​កំពុង​បែកបាក់​ជា​ពីរក្រុម និង​កំពុង​ក្លាយ​ជា​សហរដ្ឋ​អាមេរិក​ដែល​មាន​ការបែកបាក់»។

ជាមួយ​គ្នា​នោះ​ផងដែរ​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើនរូប​ក៏​បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នកដឹកនាំ​សិទ្ធិ​ស៊ីវិល​រូបនេះ​ផង​ដែរ។ អតីត​អនុប្រធានាធិបតី​លោក Joe Biden ដែល​បាន​និយាយ​ថា​លោក​កំពុង​ពិចារណា​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ប៉ុន្តែ​លោក​មិន​ទាន់​បាន​ប្រកាស​អំពី​បេក្ខភាព​របស់​លោក​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG