ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំថា លទ្ធផល​នៃ​សន្និសីទ​កំពូល​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​​អាស្រ័យ​លើ​ជំហរ​និង​ឆន្ទៈ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៧ មិថុនា ឆ្នាំ ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​និយាយថា ​លទ្ធផល​នៃ​សន្និ​សីទ​កំពូល​ជាប្រវត្តិសាស្រ្ត​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​នៅ​សប្តាហ៍​ក្រោយ​អាស្រ័យ​លើ​ជំហរ​និង​ឆន្ទៈ​ជាង​ការ​ប្រុង​ប្រៀប​រៀប​ចំ​ខ្លួន។

​ដោយ​អង្គុយ​នៅ​ក្បែរ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe ​មុន​ជំនួប​របស់​អស់​លោក​នៅឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា ​លោក​បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​នៅ​ក្នុង​ប្រទេស​សិង្ហបូរីដែល​លោក​បាន​ពណ៌​នា​ថាមាន​លើស​ពីការ​ថត​រូប​ជាមួយ​គ្នា​ទៅ​ទៀត។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ថា «​កូរ៉េខាង​ជើង​ត្រូវ​តែ​ធ្វើ​កុំឲ្យ​មាន​អាវុធ​នុយក្លែអ៊ែ​តទៅ​ទៀត។​យើង​មិន​អាចដក​ចេញ​ទណ្ឌកម្ម​ទេ»។

​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Abe ​ក៏នឹង​ពិគ្រោះ​ជាមួយ​លោក​ប្រធានា​ធិបតី​ត្រាំ​អំពី​ការ​ព្រួយ​កង្វល់​របស់​ប្រទេស​លោក​អំពីចំពោះ​សន្និសីទ​កំពូល​នោះដែរ។​មេដឹកនាំ​ទាំង​២នឹង​និយាយ​ទៅ​កាន់​ពួក​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​របស់​អស់​លោក​។

​មុនពេល​ចាក​ចេញទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ Abe ​បាន​និ​យាយថា រដ្ឋាភិបាល​របស់​លោក​ចង់​ឃើញការ​ជឿនលឿន​ស្តី​ពីការ​កម្រិតកម្មវិ​ធី​នុយក្លែអ៊ែរ​និង​ការងារ​កាំ​ជ្រួច​បាល់​លីស្ទិក​របស់កូរ៉េខាង​ជើង ​ហើយ​លោក​ចង់ឃើញ​ប្រធានា​ធិបតី​ពិភាក្សា​ជាមួយ​គីម ​ជុង​អ៊ុន ​អំពី​បញ្ហា​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​បានកូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០​និង១៩៨០។

មហា​អំណាច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់មាន​សំឡេងកាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រ​ទេស​សិង្ហបូរី។ មេដឹកនាំ​ចិន​និង​កូរ៉េខាងត្បូង​បាន​ជួប​គ្នា​ជាមួយ​គីម ​ជុង​អ៊ុន​ចំនួន​២ដង​ដោយ​បន្ថែម​ការ​ពិគ្រោះ​ជាមួយ​រដ្ឋបាល​លោក​ត្រាំ ​ហើយ​ខណៈ​ដែល​លោក​ Abe ​បាន​ផ្តល់​សញ្ញា​ថា ​លោក​បើក​ឲ្យ​មានការ​ចរចាបែបនេះ ​មិនទាន់​មានការ​ចរចា​បែប​នេះ​បាន​កើត​មាន​ឡើង​ទេ៕

XS
SM
MD
LG