ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​កាត់​បន្ថយ​ការ​បង់​ពន្ធ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក


លោក Steven Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​ជាតិ​ស្ថិត​នៅ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​របស់​ក្រុមហ៊ុន New York Stock Exchange កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។
លោក Steven Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​ជាតិ​ស្ថិត​នៅ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​របស់​ក្រុមហ៊ុន New York Stock Exchange កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

លោក Donald Trump បាន​ស្នើ​កាល​ពី​ថ្ងៃ​ពុធ​ឲ្យ​កាត់​បន្ថយ​យ៉ាង​ច្រើន​ទៅ​លើ​ពន្ធ​សហគ្រាស ដើម្បី​បង្កើន​ការងារ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក​និង​ធ្វើ​កំណែទម្រង់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​បង់​ពន្ធ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​នេះ ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​អ្នក​បង់ពន្ធ​អាមេរិក​រាប់​លាន​នាក់។

លោក Trump បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​ការ​ពន្ធ​សហគ្រាស​អាមេរិក ដែល​ជា​អត្រា​មួយ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន គឺ​ពី​៣៥​ទៅ​១៥​ភាគរយ។ លោក​ក៏​បាន​ស្នើ​ឲ្យ​នាំ​យក​ប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុន​អាមេរិក​រក​បាន​ពី​បរទេស​មក​វិញ ដែល​នេះ​ជា​វិធានការ​មួយ​ដែល​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារជាតិ បាន​មាន​ប្រសាសន៍​ថា នឹង​អាច​នាំ​មក​នូវ​ប្រាក់​រាប់​លាន​លាន​ដុល្លារ​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ ដែល​ប្រាក់​នេះ​អាច​យក​ទៅ​វិនិយោគ​នៅ​ក្នុង​ការ​ពង្រីក​ជំនួញ​នៅ​ក្នុង​ប្រទេស។​

លោក Gary Cohn ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​ដែល​ធ្លាប់​ជា​ហិរញ្ញិក​របស់ Wall Street បាន​និយាយ​ថា «ការ​បង្កើត​ការងារ​ និង​កំណើន​សេដ្ឋកិច្ច​គឺ​ជា​អាទិភាព​ចម្បង។ សម្អាង​លើ​មូលដ្ឋាន​របស់​យើង​នៅ​ទីនេះ​គឺ​ធ្វើ​ឲ្យ​ប្រព័ន្ធ​បង់ពន្ធ​មាន​លក្ខណៈ​សាមញ្ញ កាត់បន្ថយ​អត្រា​បង់ពន្ធ និង​ធ្វើ​ឲ្យ​វា​ងាយស្រួល។ យើង​មិន​ចង់​ដាក់​ពិន័យ​ទៅ​លើ​អ្នក​បង់ពន្ធ​នោះ​ទេ។ យើង​ចង់​ឲ្យ​ប្រព័ន្ធ​បង់ពន្ធ​មាន​លក្ខណៈ​យុត្តិធម៌។ យើង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ទៅ​លើ​ជំនួញ‍»។ ​

លោក Mnuchin បាន​ហៅ​សំណើ​នេះ​ថា​ជា «ការ​កាត់​បន្ថយ​ការ​បង់​ពន្ធ​ច្រើន​បំផុត» នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក៕

XS
SM
MD
LG