ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​គំរាម​ប្តូរ​ទី​តាំង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​​​ចេញ​ពី​រដ្ឋ North Carolina


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Charlotte រដ្ឋ North Carolina កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Charlotte រដ្ឋ North Carolina កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់​ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​ចន្ទ​បាន​គំរាម​ប្តូរ​ទីតាំង​សន្និបាត​គណបក្ស​សាធាណរដ្ឋ​ក្នុង​ខែ​សីហា​ដើម្បី​តែងតាំង​លោកជា​ផ្លូវការ​ជា​បេក្ខជនសម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា ពី​ទី​ក្រុង​ Charlotte រដ្ឋ North Carolina ទៅ​កន្លែង​ផ្សេង​ទៀតប្រសិន​បើ​អភិបាល​រដ្ឋ​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​នេះ​មិន​អាចធានា​ឲ្យ​បាន​ឆាប់​ថា​គណបក្ស​សាធារណរដ្ឋ​អាច​ប្រើប្រាស់​ទាំង​ស្រុង​នូវ​កីឡដ្ឋានបាល់​បោះ​មួយ​កន្លែង​ក្នុង​ក្រុង​នេះ​ក្នុង​ខែ​សីហា​នោះ​ទេ។​

លោក​ត្រាំ​ថា​អភិបាល​រដ្ឋ North Carolina លោក Roy Cooper កំពុង​ស្ថិត​នៅ​ក្នុង​អារម្មណ៍​បិទ​សកម្មភាព​ក្នុង​រដ្ឋ​នៅ​ឡើយនិង​អាច​ធានា​ពី​ការ​ប្រើប្រាស់​នៅ​ខែ​សីហា​នេះ​បាន។ លោក​ប្រធានាធិបតី​ថា គណបក្សសាធារណរដ្ឋ​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កីឡដ្ឋាន​ទំនើប​នោះ ដោយ​មិន​ដឹង​ថា​អាច​ប្រើប្រាស់​វា​បាន​ឬ​ទេ ហើយ​ថា​បើ​មិន​បាន​លោក​នឹង​រក​ទី​តាំង​ថ្មី​ដើម្បី​ចំណាយ​ថវិកាដែល​អាច​ជួយ​សេដ្ឋកិច្ច​មូលដ្ឋាន​នេះ​វិញ។

ដូច​អភិបាល​រដ្ឋ​ទាំង​៤៩​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក​ដែរ អភិបាល​រដ្ឋ North Carolina លោក Roy Cooper បាន​ចាប់​បន្ធូរបន្ថយ​ឲ្យ​មាន​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច​ខ្លះ​ក្នុង​រដ្ឋ ប៉ុន្តែ​នៅ​មាន​វិធានការ​រឹតត្បិត​ជា​ច្រើន​ទៀត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ភោជនីយដ្ឋាន​បាន​បើក​ឡើង​វិញ​សម្រាប់​ថ្ងៃទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ក្នុង​ថ្ងៃ​ចន្ទ​ ហើយ​សាលារៀន​បើក​វិញ​សម្រាប់​សិស្ស​៥០%។

ទី​ក្រុង Charlotte ជា​ទី​ក្រុង​ធំ​ជាង​គេ​ក្នុង​រដ្ឋ​ North Carolina ហើយ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន​ជាង​តំបន់​ផ្សេង​ទៀត​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​នេះ៕

XS
SM
MD
LG