ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អរគុណ​លោក Kim Jong Un ដែល​បាន​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​មក​សហរដ្ឋ​អាមេរិក


ប្រធានាធិបតីស​ហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាន​មកដល់​ការ​ជួបជុំ​នៅ​រដ្ឋ Florida។
ប្រធានាធិបតីស​ហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាន​មកដល់​ការ​ជួបជុំ​នៅ​រដ្ឋ Florida។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អរគុណ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un សម្រាប់​ការ​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ ហើយ​លោក​បាន​និយាយ​ថា លោក​ទន្ទឹង​រង់ចាំ​ជួប​លោក Kim Jong Un ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «អរគុណ​លោក Kim Jong Un ដែល​បាន​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន និង​ចាប់ផ្ដើម​នូវ​ដំណើរការ​នៃ​ការ​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​គោរព​ស្រឡាញ់​របស់​យើង!»។

ការ​លើកឡើង​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់ពី​លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​ទទួល​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។

លោក Pence បាន​និយាយ​ថា លោក Kim Jong Un បាន​សន្យា​ជាមួយ​លោក Trump នៅ​ក្នុង​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មុន​ថា​នឹង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ ទាហាន​អាមេរិកាំង​ចំនួន ៧ ពាន់ ៧ រយ​នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម ហើយ​អដ្ឋិធាតុ​របស់​ទាហាន​ចំនួន ៥ ពាន់ ៣ រយ​នាក់​ទៀត ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ជើង។

អដ្ឋិធាតុ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ស្វែង​រក​ទាហាន​អាមេរិកាំង​ដែល​ចាត់​ទុក​ថា​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម ឬ​ក៏​ជា​អ្នក​ទោស​សង្គ្រាម នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក ដើម្បី​វិភាគ​រក​មើល​អត្តសញ្ញាណ​របស់​អដ្ឋិធាតុ​ទាំង​នោះ៕

XS
SM
MD
LG