ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ ប្រាប់​មេដឹកនាំ​ពាណិជ្ជកម្ម​ថា លោក​ចង់​ឲ្យ​ចិន​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​អាមេរិក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​មួយ​ជាមួយ​នឹង​មេដឹកនាំ​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club នៅ​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​មួយ​ជាមួយ​នឹង​មេដឹកនាំ​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club នៅ​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ បាន​ទស្សន៍ទាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ​សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​ «មាន​ទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​អស្ចារ្យ» ក៏ប៉ុន្តែ ទំនាក់​ទំនង​ពាណិជ្ជកម្ម​នោះ​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​របៀប​ដែល​ប្រធានាធិបតី​មុនៗ​បាន​ធ្វើ។

ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំពាណិជ្ជកម្ម​មួយ ​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា ​លោក​ចង់​ឲ្យ​ចិន​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​បាន​ល្អ ក៏ប៉ុន្តែ​លោក​ក៏ចង់​ឲ្យ​មាន​គោល​នយោ​បាយ​ចិន​ដែលធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ។

លោក​ប្រធានាធិបតី​ត្រាំ​ជារឿយៗ​បាន​យក​ចិន​ជា​ទីដៅ​អ្វី​ដែល​លោក​និយាយថា ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​អតុល្យភាព​ដែល​លោក​ប្រធានាធិបតី​ចង់​កែ​ប្រែ​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​អាមេរិកាំង។ ​លោក​ប្រធានាធិបតី​ត្រាំ​បាន​អនុវត្ត​ការ​យក​ពន្ធ​គយ​ថ្មីលើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ជាង​៣០​ពាន់​លាន​ដុល្លារ ហើយ​កាល​ពី​ថ្ងៃ​អង្គារ ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា ការ​យក​ពន្ធ​គយ​ក្នុង​តម្លៃ​ទំនិញ​ជាង​១៦​ពាន់​លាន​ដុល្លារ​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​នេះ។

​ចិន​បាន​និយាយថា ​ខ្លួន​មាន​ផែនការ​តបត​វិញ​ដោយ​យក​ពន្ធគយ​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​នាំ​ទំនិញ​ចេញ​របស់​សហរដ្ឋ​អាមេរិក។ ចិន​ក៏​បាន​បញ្ចេញ​តួលេខ​ពាណិជ្ជកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ការ​នាំ​ទំនិញ​ចេញ​កាល​ពី​ខែកក្កដា ​ថ្វីបើ​មាន​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​ក៏​ដោយ។

XS
SM
MD
LG