ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បញ្ជូន​សារ​ចម្រុះ​ក្នុងអំឡុង​​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បរទេស​លើក​ទី១


មេដឹកនាំ G7 ថត​រូប​ជា​ក្រុម​នៅ​អគារ​មហាស្រព Ancient Theatre of Taormina នៅ​ក្នុង​ក្រុង Taormina ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។
មេដឹកនាំ G7 ថត​រូប​ជា​ក្រុម​នៅ​អគារ​មហាស្រព Ancient Theatre of Taormina នៅ​ក្នុង​ក្រុង Taormina ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​បាន​វិល​ត្រឡប់​​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើក​ទី​ដំបូង​ក្នុង ឋានៈ​ជា​ប្រធានាធិបតី។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៩​ថ្ងៃ​មិន​មាន​រឿង​ចម្រូង​ចម្រាស​នៅ​បរទេស​ទេ ក៏ប៉ុន្តែ​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ច្រើន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​ចាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ​ដែល​នៅ​ទី​នោះ​លោក​បាន​ប្រាប់​ក្នុង​ជំនួប​ជាមួយ​ពួក​មេដឹកនាំ​ឥស្លាម​ថា លោកមិន​មែន​នៅ​ទី​នោះ​ដើម្បី​ប្រដៅ​ទេ។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ថា៖ «យើង​មិនមែន​មក​ទី​នេះ​ដើម្បី​ប្រាប់​មនុស្ស​ផ្សេង​ទៀត​ពី​របៀប​រស់​នៅ ​អ្វី​ដែល​ត្រូវ​ធ្វើ អ្នក​ជា​នរណា ឬ​ត្រូវ​ធ្វើ​សក្ការៈ​បូជា​យ៉ាង​ដូចម្តេច​នោះ​ទេ‍»។

ក៏​ប៉ុន្តែ ​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ សម្តី​របស់​លោក​ត្រាំ​បាន​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង។

នៅឯ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល លោក​ប្រធានាធិបតី​ត្រាំ បាន​ស្តី​បន្ទោស​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​មិន​ចំណាយប្រាក់​ឲ្យ​បាន​គ្រប់​គ្រាន់​លើ​វិស័យ​ការពារ​ប្រទេស។​ ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ថា៖ «ការណ៍​នេះ​មិន​ត្រឹម​ត្រូវ​ដល់​ប្រជា​ពល​រដ្ឋ ​និង​អ្នក​បង់​ពន្ធ​ដារ​របស់​សហរដ្ឋ​អាមេរិក​ទេ។ ហើយ​ប្រទេស​ទាំង​នោះ​ជា​ច្រើន​បាន​ជំពាក់​ប្រាក់​យ៉ាង​ច្រើន​កាល​ពី​អតីតកាល‍»។

គេ​ឃើញ​មាន​ប្រតិកម្ម​តប​ទៅ​វិញ​ទៅ​មក​មិន​សូវ​ស្រួល​ដែល​ធ្វើឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ឡើង​ពី​ភាព​បរាជ័យ​របស់​ប្រធានា​ធិបតីត្រាំ​ដើម្បី​តាំង​ចិត្ត​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អង្គការ​អូតង់។ លោក Phillip T. Lohausនៃ​វិទ្យាស្ថាន American Enterprise បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី​កំពុង​បញ្ជូន​អ្វី​ដែល​ជា​សញ្ញា​ច្របូក​ច្របល់​ដល់​សម្ព័ន្ធមិត្ត​របស់​យើង។​

ប្រសិនបើ​អ្នក​មិន​តាំង​ចិត្ត​ឲ្យ​ពេញ​លេញ ឬ​មាន​ឆន្ទៈ​ចេញ​មក​ ហើយ​និយាយ​ថា ​អ្នក​តាំង​ចិត្ត​ឲ្យ​បាន​ពេញ​លេញ​ទេ​ដូច្នេះ ខ្ញុំ​មិន​គិត​ថា ​អ្នក​ប្រាកដ​ជាលើក​ទឹក​ចិត្ត​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ជឿ​សម្ព័ន្ធ​មិត្ត​នោះ​ទាំង​ស្រុង​ទេ‍»។ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា ​លោក​ប្រធានា​ធិបតីត្រាំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​អ៊ីស្រាអែល​ និង​ដែន​ដី​ប៉ាឡេស្ទីន​ ដោយ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​អំពី​ដំណើរការ​សន្តិភាព​នៅតំបន់​មជ្ឈឹម​បូព៌ា ក៏​ប៉ុន្តែ បាន​ផ្តល់​សេចក្តី​លម្អិត​បន្តិច​បន្តួច​អំពី​ថាតើ​លោក​ធ្វើ​ផែនការ​នោះ​យ៉ាង​ដូចម្តេច​ឲ្យ​មាន​ដំណើរ​ការជឿនលឿន​ទៅ​មុខ។

មធ្យោបាយ​មួយ​គឺ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់ ​និង​អ៊ីស្រាអែល​រួប​រួម​គ្នា​ដោយ​ផ្អែកលើ​ការ​មិន​ទុក​ចិត្ត​លើ​ប្រទេស​អ៊ីរ៉ង់។

ជាការ​ពិត ការ​រិះគន់​ប្រទេស​អ៊ីរ៉ង់​ជា​សាច់​រឿង​ដ៏​សំខាន់​មួយក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅ​កាន់​បរទេស។

លោក Nagar Mortazavi ជា​អ្នក​កាសែតជន​ជាតិអាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់បាន​និយាយ​តាម​ប្រព័ន្ធ Skype​ ថា៖ «ការណ៍​នេះ​ហាក់​ដូចជា​លោក​ប្រធានា​ធិបតី​ត្រាំ​កំពុង​ព្យាយាម​ដាក់អ៊ីរ៉ង់​លើ​គេក្នុង​បញ្ជី​សត្រូវ ​យ៉ាង​ហោច​ណាស់នៅ​ពេល​ទាក់​ទិន​បញ្ហា​មជ្ឈឹម​បូព៌ា​ហើយ​បាន​បង្កើតស​ម្ព័ន្ធមិត្ត​ថ្មី​មួយ​ដែលនឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ក្លាយ​ជា​សត្រូវ​រួម‍»។

ដំណើរ​ទស្សនកិច្ច​ផ្សេង​ទៀត​របស់​លោក​ត្រាំ ​រួមមាន​ការ​ជួប​ជាមួយ​សម្តេច​ប៉ាប Francis ​នៅ​ឯ​វិមាន​វ៉ាទីកង់ ​ហើយ​និង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីតាលី ភាគ​ច្រើន​ដោយ​មិន​មាន​ការ​ចាប់​អារម្មណ៍។

លោក​ប្រធានាធិបតីត្រាំ​បាន​ប្រកាស​ថា ដំណើរ​ទស្សន​កិច្ច​លើក​ទី​មួយ​របស់​លោក​បាន​ទទួល​ជោគ​ជ័យ ដោយ​និយាយនៅ​ក្នុង​ប្រព័ន្ធ​សារ​តាមTwitterថា ​លោក​បាន​ជួយ​សន្សំ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​ការងារ​រាប់​លាន​សម្រាប់​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​វិល​ត្រឡប់​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​វិញ ​ដែល​នៅ​ទី​នោះ​រដ្ឋបាល​របស់​លោក​បាន​គំរាម​កំហែងដោយ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ឡើង​ជុំ​វិញ​បញ្ហា​ប្រទេស​រុស្ស៊ី៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG