ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំបញ្ជាឲ្យរោងចក្រផលិតសាច់នៅបើកទ្វារ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលកិច្ចជំនួបមួយនៅសេតវិមាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលកិច្ចជំនួបមួយនៅសេតវិមាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងចេញអនុវត្តបទបញ្ជាប្រធានាធិបតី ដើម្បីបញ្ជាឲ្យរោងចក្រផលិតសាច់នៅបើកដំណើរការនៅពេលដែលមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការកើនឡើងនូវករណីមេរោគកូរ៉ូណានិងផលប៉ះពាល់លើការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។

បទបញ្ជានោះនឹងប្រើច្បាប់ការពារការផលិតឬ Defense Production Act ដែលចាត់ទុកការផលិតម្ហូបអាហារជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដើម្បីរក្សារោងចក្រនោះឲ្យនៅដំណើរការ ហើយការពារមិនឲ្យមានការខ្វះខាតនូវសាច់មាន់ ជ្រូក និងសាច់ផ្សេងៗទៀតនៅទីផ្សារ ថ្វីបើមានការព្រួយកង្វល់អំពីសុខភាពរបស់កម្មករក៏ដោយ។

វីរុសកូរ៉ូណាបានបង្ខំឲ្យរោងចក្រផលិតសាច់ដ៏ធំបង្អស់ចំនួន២នៅសហរដ្ឋអាមេរិក ដែលមួយនៅក្នុងរដ្ឋ Iowa និងមួយទៀតនៅក្នុងរដ្ឋ South Dakota បិទទ្វារ ហើយ​រោងចក្រផ្សេងទៀតបានពន្យឺតផលិតផលរបស់ខ្លួន។

សហជីពកម្មករដែលតំណាងឲ្យកម្មករ១លាន៣សែននាក់បាននិយាយថា កម្មករផលិតសាច់ចំនួន២០នាក់បានស្លាប់ដោយសារមេរោគកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។ កម្មករប្រហែល៦ពាន់៥រយនាក់ទៀតបានធ្លាក់ខ្លួនឈឺ ឬមានសញ្ញានៃមេរោគ ខណៈដែលពួកគេបានធ្វើការនៅជិតដែលអ្នកដែលមានមេរោគនោះវិជ្ជមាន។

ដោយសារតែបញ្ហានេះ ពួកមេដឹកនាំឧស្សាហកម្មបានព្រមានថា អ្នកទទួលទានសាច់ អាចឃើញការខ្វះខាតសាច់ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។

ក្រុមហ៊ុនផលិតសាច់ Tyson Food Inc. ដែលជាក្រុមហ៊ុនផលិតម្ហូបអាហារដ៏ធំមួយក្នុងពិភពលោកបានផ្សាយពាណិជ្ជកម្មនៅក្នុងកាសែត The News York Times និងកាសែតផ្សេងៗទៀតកាលពីថ្ងៃអាទិត្យព្រមានពីការផ្គត់ផ្គង់ម្ហូបអាហារមានបញ្ហា។

ក្រុមហ៊ុននោះបានប្រាប់ឲ្យដឹងថា «នៅពេលដែលរោងចក្រធ្វើសាច់ជ្រូក សាច់គោ និងសាច់មាន់ ត្រូវបានបង្ខំបិទទ្វារ ទោះបីក្នុងរយពេលឆាប់ក៏ដោយ សាច់រាប់លានផោន នឹងបាត់ពីសង្វាក់ផ្គត់ផ្គង់»៕

XS
SM
MD
LG