ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ដល់​ធនាគារ​កណ្តាល​ឲ្យ​ផ្អាក​ដំឡើង​ការ​ប្រាក់


លោក​ប្រធានាធិបតី​កំពុង​ស្តាប់​អត្ថាធិប្បាយ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​កំពុង​ស្តាប់​អត្ថាធិប្បាយ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃចន្ទ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trumpបាន​ស្នើ​ដល់​ធនាគារ​កណ្តាល​ដែល​ជា​ធនាគារ​ឯករាជ្យ​នៅក្នុង​ប្រទេស​មិន​ឲ្យ​ដំឡើង​ការ​ប្រាក់​ម្តងទៀត​នៅពេល​ដែល​ពួក​អ្នក​បង្កើត​គោលនយោបាយ​ជួបប្រជុំ​គ្នា​នៅ​សប្តាហ៍​នេះ។

តាមរយៈ​សារ​ដែល​លោក​បាន​បង្ហោះ​នៅលើ Twitter លោក Trump ​បាន​និយាយ​ថា «វា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​ថា​តម្លៃ​ថ្លៃ​នៃ​ប្រាក់ដុល្លារ​ និង​ស្ទើរ​តែគ្មាន​អតិផរណា​ ប៉ុន្តែ​វិបត្តិ​នៅក្នុង​ប្រទេស​នានា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​យើង។ ទីក្រុងប៉ារីស​កំពុង​តែឆាបឆេះ​ ហើយ​ប្រទេស​ចិន​កំពុង​ធ្លាក់ចុះ​ ហើយ​សូម្បី​តែ​ធនាគារ​កណ្តាល​ក៏​កំពុង​ពិចារណា​ដំឡើង​ការ​ប្រាក់​ដែរ»។

ក្រុម​អ្នក​បង្កើត​គោលនយោបាយ​ធនាគារ​កណ្តាល​ ដែល​ជា​អ្នក​ប្រតិបត្តិ​ឯករាជ្យ​នៃ​ការ​ត្រួតពិនិត្យ​របស់​សេតវិមាន​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃអង្គារ​ និង​ថ្ងៃពុធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​មាន​គម្រោង​ដំឡើង​ការ​ប្រាក់​ខ្ពស់​ជាង​មុន។

លោក Trump បាន​និយាយ​សរសើរ​ដល់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ថា​មាន​ភាពរីកចម្រើន​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​ បើទោះ​ជា​មាន​ការ​ស៊ើបអង្កេត​ជាច្រើន​ទៅ​លើ​រូបលោក​និង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ២០១៦ ព្រម​ទាំង​ការ​លា​ចេញ​ពី​តំណែង ​ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​តំណែង​ជា​ទីប្រឹក្សា​សំខាន់ៗ​នៅក្នុង​រដ្ឋបាល​លោក​ក៏ដោយ។ ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​កំពុង​បន្ត​កើតឡើង ហើយ​ការប្រែប្រួល​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​កាត់បន្ថយ​ការវិនិយោគ​ជាច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ក៏ប៉ុន្តែ​អាត្រា​គ្មាន​ការងារ​ធ្វើ​ដែល​មាន​អាត្រា​៣,៧ ភាគរយ​គឺ​ជា​អាត្រា​ទាបបំផុត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៤៩ឆ្នាំ​មក​នេះ​ ប្រាក់ឈ្មួល​របស់​កម្មករ​បាន​កើនឡើង​ ហើយ​ចំណែក​អ្នក​ទិញ​ទំនិញ​ដែល​ជា​ឆ្អឹង​ខ្នង​សំខាន់​នៃ​សេដ្ឋកិច្ចអាមេរិក​នោះ​ក៏​កំពុង​ចំណាយ​ប្រាក់​ទិញ​ទំនិញ​ផង​ដែរ៕

XS
SM
MD
LG