តុលាការឧទ្ធរណ៍ក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការស្វះស្វែងរបស់លោក Donald Trump ដើម្បីបញ្ចប់បទបញ្ជារការហាមឃាត់ការនិយាយស្តីរបស់លោក នៅក្នុងបណ្តឹងព្រហ្មទណ្ឌរឿងប្រាក់បំបិទមាត់របស់លោក ដោយបានច្រានចោលការ ជជែកឱ្យហេតុផលរបស់អតីតប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋថាការកាត់ទោសលោកកាលពីខែឧសភា«ធ្វើឱ្យមានការផ្លាស់ប្តូរកាលៈទេសៈ»ដែលត្រូវតែលុបចោលការរិតត្បិតទាំងនោះ។
គណៈវិនិច្ឆ័យដែលមានចៅក្រម៥រូបនៅក្នុងតុលាការឧទ្ធរណ៍កម្រិតមធ្យមរបស់រដ្ឋបានសម្រេចថាលោកចៅក្រម Juan M. Merchan ដែលបានកាត់ទោសលោក Trump បានសម្រេចត្រឹមត្រូវនៅក្នុងការបន្តបទបញ្ជាហាមឃាត់ការនិយាយស្តីរហូតទាល់តែលោក Trump ត្រូវសម្រេចដាក់ទោសនោះបានសរសេរថា«ការផ្តល់យុត្តិធម៌ត្រឹមត្រូវរួមមានការសម្រេចដាក់ទោសផងដែរ»។
ការសម្រេចនេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីពួកមេធាវីរបស់លោក Trump បានព្យាយាមដាក់ពាក្យបណ្តឹងសុំឱ្យតុលាការឧទ្ធរណ៍លុបចោលភ្លាមៗនូវបទបញ្ជាការ ហាមឃាត់ការនិយាយស្តី។ ដោយដីការសម្រេចទោសនឹងត្រូវមកដល់ តុលាការបានច្រានចោលការដាក់ពាក្យបណ្តឹងដែលបានហៅការរិតត្បិតទាំងនោះថាជាការខុសរដ្ឋធម្មនុញ្ញ ការជ្រៀតជ្រែកការបោះឆ្នោត»ដែលបំបិទសេរីភាពនៃការនិយាយស្តីរបស់លោកTrump៕