ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ស្តីទី​កងសន្តិសុខ​ប្រធានាធិបតី​ថា​ការធ្វេសប្រហែល​ដែល​នាំឱ្យ​មាន​ការប៉ុនប៉ង​ធ្វើឃាត​លោក Trump ​គឺ​​មិន​អាច​ដោះសារ​​បាន​ទេ


នាយកស្តីទីកងសន្តិសុខ​ប្រធានាធិបតីអាមេរិក លោក Ronald Rowe ឆ្លើយនឹងសំណួរក្នុងអំឡុងពេលសវនាការគណៈកម្មាធិការព្រឹទ្ធសភាពិនិត្យការបរាជ័យដែលនាំទៅដល់ការប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតី Donald Trump ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
នាយកស្តីទីកងសន្តិសុខ​ប្រធានាធិបតីអាមេរិក លោក Ronald Rowe ឆ្លើយនឹងសំណួរក្នុងអំឡុងពេលសវនាការគណៈកម្មាធិការព្រឹទ្ធសភាពិនិត្យការបរាជ័យដែលនាំទៅដល់ការប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតី Donald Trump ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

នាយក​ស្តីទី​របស់​កងសន្តិសុខ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ដែល​ទទួល​បន្ទុក​ការពារ​មន្ត្រី​ជាន់​ខ្ពស់​បាន​ហៅ​ការប៉ុនប៉ង​ធ្វើ​ឃាត​អតីត​ប្រធានាធិបតី​លោក Donald Trump​ កាលពី​ដើម​ខែ​នេះ​ថា​ជា​«ការបរាជ័យ​លើ​គ្រប់​កម្រិត»​ដែល​ត្រូវ​បាន​ពណ៌នា​ថា​ជា​ការគួរឱ្យ​ខ្មាស់​អៀន។

លោក Ronald Rowe បាន​ផ្តល់​សក្ខីកម្ម​នៅពី​មុខ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ដោយ​បាន​សន្យា​ផ្លាស់ប្តូរ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយការបរាជ័យ​នៅ​ក្នុង​ការទាក់ទង​និងទំហំ​ការពារ​ដែល​ទុក​ឱ្យ​អ្នកបាញ់​អាយុ២០​ឆ្នាំ​ឡើង​លើ​ដំបូល​របស់​អគារ​នៅ​ក្បែ​នោះ​ហើយ​បាន​បាញ់​ចំនួន​៨​គ្រាប់​ក្នុង​អំឡុង​នៃ​ការឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី១៣ ​ខែ​កក្កដា​នៅ​តំបន់​ភាគ​ខាង​លិច​រដ្ឋ Pennsylvania ​ដែល​បាន​សម្លាប់​អ្នក​ចូលរួម​យុទ្ធនា​ឃោសនា​បោះឆ្នោត​ម្នាក់​និង​ធ្វើ​ឱ្យ​របួស​លោក Trump និង​មនុស្ស​ផ្សេង​ទៀត​២​នាក់។

លោក​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​របស់​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​និង​តុលា ការ​ថា៖​«អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ធ្វើ​ឱ្យ​មាន​ការខ្មាស់​អៀន។ ក្នុង​ឋានៈ​ជា​មន្ត្រី​ពង្រឹង​ច្បាប់អាជីព​ម្នាក់​ហើយ​នឹង​ជា​យុទ្ធជន​ជើង​ចាស់​២៥​ឆ្នាំ​ជាមួយ​នឹង​កងសន្តិសុខ​ប្រធានាធិបតី​ ខ្ញុំ​មិន​អាច​និយាយ​ដោះសារ​ថា​ហេតុអ្វី​បាន​ជាដំបូល​នោះ​មិន​មាន​អ្នក​ការពារ​ឱ្យ​បាន​ប្រសើរ»។

លោក Rowe ​ដែល​ទទួល​ខុសត្រូវ​កងសន្តិសុខ​ប្រធានាធិបតីបន្ទាប់ពី​ការលាចេញ​ពី​តំណែង​របស់​លោក​ស្រី Kimberly Cheatle ​អតីត​នាយិកា​នោះ ​បាន​និយាយ​ថា​ការស៊ើប​អង្កេត​ផ្ទាល់​របស់​ទីភ្នាក់ងារនោះ​ចង្អុល​បង្ហាញ​ថា​ការទទួល​ខុសត្រូវ​សម្រាប់​ឆែកឆេរ​ផ្នែក​របស់​ដំបូល​ដែល​ត្រូវ​ប្រើប្រាស់​ដោយ​អ្នក​បាញ់​នោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​អ្នក​បាញ់​ស៊ីបក្នុង​មូលដ្ឋាន។

លោក​បាន​និយាយ​ថា​ក្រុម​ទាំង​នោះ​ត្រូវតែ​មើលឃើញ​ឱ្យ​ច្បាស់​ពី​អ្នកបាញ់​នៅពេល​ដែល​ជន​នោះ​ឡើង​ទៅកាន់​កន្លែង​នោះ។

លោក Rowe ក៏​បាន​សារភាព​ប្រាប់​ដល់​សមាជិក​ព្រឹទ្ធសភា​ដែរ​ថា​ថ្វីបើ ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​មូលដ្ឋាន​បាន​កំណត់​អត្តសញ្ញាណ​អ្នក​បាញ់​ជា​មនុស្ស​សង្ស័យ​ជាង​មួយ​ម៉ោង​មុន​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក៏​ដោយ ព័ត៌មាន​នោះ​មិន​បាន​ទៅដល់​កងសន្តិសុខ​ប្រធានាធិបតីដែល​ការពារ​អតីត​ប្រធានាធិបតី​ទេ៕

XS
SM
MD
LG