ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump ថ្លែង​​ថា​ កិច្ច​ចរចា​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន ​មិន​​បរាជ័យទេ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលគោរពវិញ្ញាណក្ខន្ធ​មន្រ្តីរក្សាសន្តិសុខជាតិ​នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលគោរពវិញ្ញាណក្ខន្ធ​មន្រ្តីរក្សាសន្តិសុខជាតិ​នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ 

«គ្មាន​អ្នកណា​ឈ្នះ​ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ‍» នេះ​ជា​សម្តី​របស់​លោក Mitch McConnell ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ប៉ុន្មាន​ម៉ោង​ក្រោយ​អត្ថាធិប្បាយ​របស់​លោក Trump។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បដិសេធ​ចំពោះ​ការ​និយាយ​ថា កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​ដួល​រលំ​នោះ ហើយ​លោក​កំពុង​តែចាត់​ទុក​អ្វី​ដែល​មនុស្ស​ជា​ច្រើន ហៅសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំ​ជាងគេក្នុង​ពិភព​លោក​ទាំង​ពីរ​នោះ ថា​ជា​ការ​ខ្វែង​គំនិត​គ្នាបន្តិច​បន្តួចប៉ុណ្ណោះ។

«កិច្ច​ពិភាក្សា​គ្នារបស់​យើង​កំពុង​តែ​បន្ត និង​តែង​តែ​បន្ត​ជា​និច្ច‍» នេះ​ជា​សម្តី​របស់​លោក​ប្រធានាធិបតី នៅ​ពេល​ដែល​លោក​ឆ្លើយ​ទៅ​នឹង​សំណួរ​មួយ​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ VOA ប្រចាំ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បន្ត​ទៀត​ថា៖ «​យើង​មាន​កិច្ច​ព្រម​ព្រៀង​មួយ ដែល​ហៀប​នឹង​ចប់​សព្វ​គ្រប់​ ហើយ​ពួកគេច្រាន​ចោល‍»។

ដោយ​សារ​ហេតុ​ដូច្នេះទើប​ក្រុ​ម​មន្ត្រី​រដ្ឋ​បាល​និយាយ​ថា នៅ​សប្តាហ៍​នេះ លោកប្រធានាធិបតី​បាន​សម្រេច​ថា ​ផ្តោត​កាន់​តែ​ខ្លាំង​ទៅ​លើ​អ្វី​ដែល​អស់​លោកអធិប្បាយ​ថា ​ជា​សង្រ្គាម​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស​ចិន។

«គ្មាន​អ្នកណា​ឈ្នះ​ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ‍» នេះ​ជា​សម្តី​របស់​លោក Mitch McConnell ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ប៉ុន្មាន​ម៉ោង​ក្រោយ​អត្ថាធិប្បាយ​របស់​លោក Trump៕

XS
SM
MD
LG