លោកប្រធានាធិបតី Donald Trump បង្កើតទីភ្នាក់ងារជំនួយអភិវឌ្ឍន៍ថ្មីដើម្បីប្រជែងជាមួយចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានចុះហត្ថលេខាអនុម័តច្បាប់មួយ ដើម្បីបង្កើតទីភ្នាក់ងារវិនិយោគទុនបរទេសថ្មីមួយ ដែលមានគោលបំណងសម្រួលដល់ការផ្តល់ប្រាក់កម្ចីឯកជនចំនួន ៦០ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ អ្នកខ្លះយល់ឃើញថា នេះជាការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump ដែលកន្លងមកបានធ្វើយុទ្ធនាការគាំទ្រយុទ្ធសាស្ត្រ «អាមេរិកមុនគេ ឬ America First» ដែលបានស្នើឲ្យមានការកាត់បន្ថយថវិកាសម្រាប់ជំនួយអន្តរជាតិ។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានរបស់ VOA ប្រចាំសេតវិមាន បានរាយការណ៍ថា ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍ថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងឥទ្ធិពលដែលកំពុងរីករាលដាលខ្លាំងឡើងរបស់ប្រទេសចិន នៅអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក