ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​អាមេរិក​នឹង​ផ្សាយ​របាយ​ការណ៍កែ​សម្រួល​ឡើង​ចំនួន​៤០០​ទំព័រ​របស់​លោក ​Robert Mueller


លោករដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ William Barr ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អនុគណៈកម្មាការ​សម្រេច​លើ​ការ​ចំណាយ​របស់​សភា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​និយាយ​ថា​ នៅ​ថ្ងៃព្រហស្បតិ៍​ខ្លួននឹង​ចេញ​ផ្សាយ​របាយ​ការណ៍​កែ​សម្រួល​ឡើង​ចំនួន​៤០០​ទំព័រ​របស់​លោក ​Robert Mueller ​ដែល​ជា​រដ្ឋអាជ្ញា​ពិសេស​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ីក្នុង​ការបោះ​ឆ្នោត​ប្រធាន​អាមេរិក​ឆ្នាំ​២០១៦ដែល​មាន​គោល​បំណង​ជួយ​ឲ្យ​លោក​ Donald Trump ​ទទួល​បានតំណែងប្រធានាធិបតី។

កាលពី​ថ្ងៃចន្ទ​ ​លោក Trump ​បាន​អះអាង​ម្តង​ទៀត​ថា ​លោក​ត្រូវ​បាន​បញ្ជាក់​ថា ​មិន​បាន​ធ្វើ​ខុស​ពាក់​ព័ន្ធ​នឹង​កា​របោះឆ្នោត ​ហើយ​សូម្បីតែ​គាត់​និង​សាធារណជន​អាមេរិករង់​ចាំ​ព័ត៌​មាន​លម្អិត​ពីការ​ស៊ើប​អង្កេត​រយៈ​ពេល​២២ខែ​របស់​លោក​ Mueller ​ដែរ។

នៅតាម​ Twitter ​មេដឹកនាំ​អាមេរិក​នេះ​បាន​និយាយ​ថា ​លោក​ Mueller ​និង​លោក ​William Barr ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​របស់​លោក​ Mueller ​«បាន​សម្រេច​រួច​ហើយ​ថា ​គ្មាន​ការឃុបឃិត ​គ្មាន​ការរាំង​យុត្តិធម៌​នោះ​ទេ»។​

លោក ​Trump ​បានអះអាង​ថា ​ឧក្រិដ្ឋ​កម្មទាំងនេះ​ប្រព្រឹត្ត​ដោយ​អ្នក​ប្រជែង​លោក​នៅ​ឆ្នាំ​២០១៦ ​គឺលោក​ស្រី Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​គណបក្សប្រជា​ធិបតេយ្យ​ ​និង​គណៈ​កម្មាធិការ​ជាតិ​ប្រជា​ធិបតេយ្យ ​និង​ក្រុម​អាក្រក់​ដែល​លោក​និយាយ​យោង​ដល់អតីត​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​របស់​សហ​រដ្ឋអាមេរិក​និង​អ្នក​ស៊ើប​អង្កេត​ដទៃ​ទៀត។​ លោក Trump ​បាន​និយាយ​តាម​ Twitter ​ថា ​របាយការណ៍​របស់​លោក​ Mueller ​«ត្រូវ​បាន​សរសេរ​ដោយ​ពួក​អ្នក​ប្រជា​ធិបតេយ្យ​ចំនួន១៨​នាក់​ដែល​ខឹង​សម្បារ ​និងស្អប់​លោក​ និង​អ្នក​គាំទ្រ​លោក​ស្រី​គ្លីនតុន៕

XS
SM
MD
LG