លោក Trump និងលោក Biden បង្ហាញទស្សនៈខុសគ្នាយ៉ាងច្បាស់លាស់ លើគោលនយោបាយការបរទេស
កំណត់និពន្ធ៖ VOA បានធ្វើការកែតម្រូវលើវីដេអូនេះ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២០។ មហាសន្និបាតគណបក្សសាធារណរដ្ឋ បានបង្ហាញលោកប្រធានាធិបតី Donald Trumpថាជាអគ្គមេបញ្ជាការកងទ័ពដ៏រឹងមាំមួយរូប ដែលតទល់ជាមួយគូសត្រូវ និងទាមទារច្រើនថែមទៀតពីសម្ព័ន្ធមិត្តរបស់អាមេរិក។ គូប្រជែងរបស់លោក គឺអតីតអនុប្រធានាធិបតីលោក Joe Biden និយាយថា លោកនឹងឈរជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក មិនមែនជាមួយជនផ្តាច់ការនោះទេ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOAប្រចាំនៅសេតវិមានអ្នកស្រី Patsy Widakuswara វិភាគពីទស្សនវិស័យរបស់បេក្ខជនទាំងពីរស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយពិភពលោក ហើយលោកជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
22 ធ្នូ 2020ជនជាតិអាស៊ីមានស្ត្រេសពិសេសទាក់ទងកូវីដ១៩
-
12 ធ្នូ 2020សកម្មជនហុងកុង ៣រូប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ