ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ ​ត្រាំ​ និយាយ​ថា​ប្រព័ន្ធ​អន្តោ​ប្រវេសន៍ ​នឹង​មិន​មែន​ជា​ឧបករណ៍​សម្រាប់​ភេរវជនទេ


ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​​អន្តោប្រវេសន៍​​របស់​លោក​ ត្រាំ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​១១​ ខែ​កុម្ភៈ។
ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​​អន្តោប្រវេសន៍​​របស់​លោក​ ត្រាំ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​១១​ ខែ​កុម្ភៈ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​សន្យា​ថា ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​អាមេរិក​នឹង​មិន​ត្រូវ​ប្រើ​ប្រាស់​ជា​ឧបករណ៍​សម្រាប់​ភេរវជន​បរទេស​ទេ។

ក្នុង​សន្ទរកថា​ផ្សាយ​ប្រចាំ​សប្តាហ៍​របស់​លោក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​អាមេរិកាំង ​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ថា ​លោក​បាន​ជួប​ជាមួយប្រធាន​ប៉ូលិស​មក​ពី​ទូទាំង​ប្រទេស​ហើយ​បាន​សន្យា​ថា ​លោក​ និង ​លោក​ Jeff Session ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ ​នឹង​គាំទ្រ​ពួកគេ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងការ​គំរាម​កំហែង​ឧក្រិដ្ឋកម្ម។

ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា៖ «យើង​នឹង​បន្តប្រយុទ្ធ​ដោយ​ប្រើ​គ្រប់​សកម្មភាព​ចាំ​បាច់​និង​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​ពួក​ភេរវជន ពួក​ជ្រុល​និយម​ និង​ពួក​ជ្រុល​និយម​ប្រកប​ដោយ​គ្រោះ​ថ្នាក់​កុំ​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​យើង។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង​ត្រឡប់​មក​ប្រឆាំង​យើង​វិញ​ដែល​ជា​ឧបករណ៍​សម្រាប់​ភរវជន​និង​មនុស្ស​អាក្រក់‍​ឡើយ»។

ប្រធានា​ធិបតី​ត្រាំ​និយាយ​បន្ត​ទៀត​ថា៖ «យើង​ត្រូវ​តែ​ចាត់​វិធានការដ៏​រឹង​ប៉ឹង​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យើង​មាន​សុវត្ថិភាព​នៅ​ថ្ងៃ​ស្អែក‍»។

​កាល​ពី​ថ្ងៃ​សុក្រ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ ​បាន​និយាយ​ថា ​លោក​នឹង​ពិចារណា‍​ «បទបញ្ជា​ថ្មី‍»​ស្តី​ពី​ជន​អន្តោប្រវេសន៍​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេចដោយ​សំឡេង​លើស​លុប​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​លោក​ដែល​រារាំង​ជន​ភៀស​ខ្លួន​ហើយ​នឹង​ពលរដ្ឋ​មិន​ពី​ប្រទេស​៧​ដែល​កាន់​សាសនា​ឥស្លាម​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG