ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ស្នើ​ឲ្យ​កាត់​បន្ថយ​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក


លោក Tom Cotton សមាជិក​ព្រឹទ្ធ​សភា​ថ្លែង​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ក្រុង Cleveland កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នា២០១៦។
លោក Tom Cotton សមាជិក​ព្រឹទ្ធ​សភា​ថ្លែង​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ក្រុង Cleveland កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នា២០១៦។

សមាជិក​ព្រឹទ្ធសភា​២រូប​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ​ពួក​អស់​លោក​កំពុង​តាក់​តែ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក ​ដោយកាត់​បន្ថយ​ចំនួន​ជន​ជាតិ​បរទេស​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​មួយ​ឆ្នាំ​រហូត​ដល់​៥០​ភាគ​រយ។

សំណើ​ដែល​ត្រូវ​បាន​អ្នកវិភាគ​ខ្លះ​បាន​ស្មាន​ថា ​នឹង​កាត់​បន្ថយ​ជន​អន្តោប្រវេសន៍​ពី​១លាននាក់​មក​នៅ​៥សែន​នាក់​ក្នុង​មួយ​ឆ្នាំ ​នឹង​កែ​សម្រួល​គោលនយោបាយ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ក្រុម​អភិរក្ស​និយម​បាន​គាំទ្រ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវ​បានស្នើ​ឡើង​ដោយ​លោក David Perdue ​សមាជិក​ព្រឹទ្ធ សភា​និង​លោក Tom Cotton នឹង​កាត់​បន្ថយ​ជន​អន្តោ​ប្រវេសន៍​ដោយ​កម្រិត​ការ​អនុ ញ្ញាត​របស់​សមាជិក​ក្រុម​គ្រួសារ​របស់​ជន​ចំណាក​ស្រុក ​ដោយ​ការ​បញ្ចប់​កម្មវិធី​ផ្តល់​ទិដ្ឋាការ​ឲ្យ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាម​រយៈ​ការ​ចាប់ឆ្នោត ​ហើយ​និង​ធ្វើ​ឲ្យ​ដំណើរការ​ទទួល​បាន​ប័ណ្ណ Green Card ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង។

លោក​សមាជិក​ព្រឹទ្ធ​សភា Perdueនិង​លោក Cotton ដែល​តំណាង​ឲ្យ​រដ្ឋ Georgia និង​រដ្ឋ Arkansasនិយាយកាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​អស់​លោក​សង្ឃឹម​នឹង​ឃើញ​សំណើ​របស់​អស់​លោក​នឹងទៅ​ដល់​សម័យ​ប្រជុំ​សភា​នៅ​ឆ្នាំ​នេះ ក៏​ប៉ុន្តែ​ថា ពួក​អស់​លោក​មិន​រំពឹង​ថា នឹង​មាន​ការ​ចាត់​វិធានការ​ភ្លាមៗ​ទេ។ សមាជិក​ព្រឹទ្ធ​ស​ភាទាំង​២​បាន​និយាយ​ថា ​ពួក​អស់​លោក​បាន​និយាយជាមួយ​លោក​ប្រធានាធិបតីត្រាំ​រួច​ហើយ​មុន​ពេល​ប្រកាស​ផែនការ​របស់​លោក។

អង្គការ​សំឡេង​របស់​អាមេរិក ​ដែល​ជា​ក្រុម​បញ្ចុះ​បញ្ចូល​សិទ្ធិ​នយោបាយ​របស់​ជន​អន្តោប្រវេសន៍ ​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​បាន​ហៅ​សេចក្តី​ព្រាងច្បាប់​នេះ​ថា ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដ៏​ធំ​ដើម្បី​រឹតត្បិត​ជន​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក Chris Van Hollen សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Maryland​ បាន​ប្រាប់ VOAនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ការ​វាយ​ប្រហារ​លើ​ជន​អន្តោ ប្រវេសន៍​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ហើយ​និង​ប្រឆាំង​តម្លៃ​របស់​អាមេរិក​ជា​ប្រទេស​ជាតិ​មួយ៕

XS
SM
MD
LG