ទីប្រឹក្សាយុទ្ធនាការបោះឆ្នោតកំពូលផ្តល់សក្ខីកម្មថា លោក Trump បានជំរុញការអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត
ការស៊ើបអង្កេតការវាយប្រហារថ្ងៃទី៦ ខែមករា ឆ្នាំ២០២១លើវិមានសភាសហរដ្ឋអាមេ រិក បានបន្តកាលពីថ្ងៃចន្ទ នៅពេលដែលពួកអ្នកស៊ើបអង្កេតសភាបានចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ថាបានធ្វើការអះអាងក្លែងក្លាយពីការលួចបន្លំការបោះឆ្នោតឆ្នាំ២០២០ ថ្វីបើមានការព្រមានពីទីប្រឹក្សាដ៏ជិតស្និទ្ធរបស់លោកក៏ដោយ។ អ្នកស្រី Katherine Gypson អ្នករាយការណ៍របស់វីអូអេប្រចាំនៅសភាសហរដ្ឋអាមេរិករាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។