ក្រោយត្រូវពន្យាររយៈពេល១ឆ្នាំមក ការប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០ បានចាប់ផ្តើមប្រារព្ធធ្វើឡើងជាផ្លូវការកាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយពិធីនេះត្រូវបង្រួមតូចប៉ុន្តែនៅមានលក្ខណៈអធិកអធម។ ពេលបើកកម្មវិធីដែលប្រារព្ធក្នុងស្រមោលនៃកៅអីរាប់ម៉ឺននៅទំនេរនៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងរាជធានីរបស់ប្រទេសជប៉ុននេះ មានការចូលរួមពីមន្ត្រីនិងប្រតិភូក្រុមកីឡាករកីឡាការិនីពីប្រទេសនានាប្រមាណ៩០០នាក់ប៉ុណ្ណោះដោយសារវិធានបង្ការជំងឺកូវីដ១៩។ ពិធីឆ្នាំនេះមានដំណើរការដូចពិធីបើកកីឡាអូឡាំពិកកន្លងមកដែរ ដោយមានការដង្ហែរក្បួន ការអុជភ្លើងគោម ការសម្តែងសិល្បៈ តន្ត្រី និងការបាញ់កាំជ្រួចជាដើម។ ប៉ុន្តែដោយសារកត្តាដូចជាពិធីត្រូវបង្រួមតូចមិនមានអ្នកគាំទ្រអាចចូលរួម ហើយកីឡាករនានាត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាក្នុងពេលដង្ហែក្បួនជាដើម ធ្វើឱ្យពិធីនេះជាពិធីបើកការប្រកួតកីឡាអូឡាំពិកដ៏ចម្លែកបំផុតមួយក្នុងប្រវត្តិសាស្ត្រ៕
កម្រងរូបភាព៖ ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០

១
ទង់និងស្លាកសញ្ញានៃកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០(Tokyo 2020 Olympics) ត្រូវគេបង្ហាញនៅក្នុងពេលបើកកម្មវិធីប្រកួតនៅរាជធានីប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

២
ទង់ជាតិជប៉ុនកំពុងត្រូវបានលើកទៅកណ្តាលទីលានពហុកីឡដ្ឋាន នៅក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៣
កីឡាករ Ghirmai Efrem ដែលជាអ្នកកាន់ទង់ជាតិតំណាងឱ្យប្រទេសអេរីត្រេ ដឹកនាំក្រុមកីឡាករនិងកីឡារិនី អេរីត្រេក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៤
ក្រុមកីឡាករចិននិងអាល្លឺម៉ង់ដើរក្នុងអំឡុងពីធីដង្ហែក្បួនក្រុមកីឡាករប្រទេសនានានៅពេលពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៥
សិល្បករម្នាក់ច្រៀងនៅក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៦
លោក Thomas Bach ប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិកថ្លែងសុន្ទរកថាបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៧
ឆ្មាំសន្តិសុខនៅក្បែរកៅអីដែលទំនេរគ្មានអ្នកគាំទ្រត្រូវគេអនុញ្ញាតឱ្យចូលរួមដោយសារការរាតត្បាតជំងឺកូវីដ១៩នៅពេលពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

៨
កីឡាការិនីជប៉ុនNaomi Osakaកាន់ភ្លើងគប់អូឡាំពិកក្រោយអុជជើងទម្រភ្លើងគប់អូឡាំពិកពេលបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១។

៩
ការបាញ់កាំជ្រួចនៅពីលើពហុកីឡដ្ឋានអូឡាំពិកក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

១០
ក្រុមបាតុករតវ៉ានៅខាងក្រៅពហុកីឡដ្ឋានអូឡាំពិកក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

១១
ក្រុមអ្នកសម្តែងកំពុងសម្តែងនៅក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

១២
ការបាញ់កាំជ្រួចក្នុងអំឡុងពិធីបើកកម្មវិធីប្រកួតកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២០កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១។