ប្រទេសសិង្ហបុរីកំពុងបន្តការកាន់ទុក្ខជាតិរយៈពេលមួយសប្តាហ៍ចំពោះសពមេដឹកនាំ លី ក្វាន់យូ ដែលសពរបស់លោកត្រូវបានគេដាក់ឲ្យមើលជាសាធារណៈនៅថ្ងៃពុធនេះ។
ក្រុមអ្នកកាន់ទុក្ខរាប់ម៉ឺននាក់បានឈរត្រៀបត្រានៅតាមផ្លូវនានាក្នុងទីក្រុងសិង្ហបុរី ដើម្បីគោរពក្តាមឈូសធ្វើពីកញ្ចក់របស់លោកលី ដែលត្រូវបានដាក់នៅពីលើរថយន្តជើងទម្រកាំភ្លើងធំ ចេញពីគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីទៅកាន់អាគាររដ្ឋសភា។
សពនោះនឹងតម្កល់ជាផ្លូវរដ្ឋដើម្បីឲ្យសាធារណជនគោរពរហូតដល់ពិធីបុណ្យសពរបស់លោកនៅថ្ងៃអាទិត្យ ដែលត្រូវគេរំពឹងថានឹងមានការចូលរួមពីឥស្សរជនបរទេសមកពីជុំវិញពិភពលោក។
លោកលី ដែលបានដឹកនាំប្រទេសជាកោះមួយនេះចាប់ពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ។
លោកបានក្លាយជានាយករដ្ឋមន្រ្តីមុនដំបូងរបស់ប្រទេសសិង្ហបុរី នៅពេលដែលប្រទេសនេះបានទទួលការគ្រប់គ្រងដោយខ្លួនឯងយ៉ាងពេញលេញ ពីអាណានិគមរបស់ចក្រភពអង់គ្លេស។ លោកនៅតែជាកម្លាំងរុញច្រានដ៏យូររបស់ប្រទេសនេះ បន្ទាប់ពីការចូលនិវត្តិន៍របស់លោក៣ទសវត្សរ៍ក្រោយមក។
លោកលី បានទទួលការសរសើរចំពោះការធ្វើឲ្យប្រទេសសិង្ហបុរីមានការរីកលូតលាស់យ៉ាងខ្លាំង ក៏ប៉ុន្តែត្រូវបានរិះគន់ដោយមនុស្សជាច្រើនដែលជំទាស់ប្រឆាំងដល់ការគ្រប់គ្រងផ្តាច់ការរបស់លោក៕