ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​គោរព​វិញ្ញាណក្ខន្ធ​កីឡាករ​ប្រដាល់​ Muhammad Ali នៅ​ក្រុង Louisville


មនុស្សម្នា​តម្រង់​ជួរ​នៅ​មុខ​ផ្ទះ​ដែល​លោក​ Ali បាន​រស់​នៅ កាល​ពី​កុមារភាព​ នៅ​ខណៈ​ដែល​ក្បួន​ដង្ហែ​សព​របស់​លោក បាន​ហែ​កាត់​ទី​នេះ​កាល​ពី​ថ្ងៃសុក្រ ទី១០ ខែ មិថុនា ឆ្នាំ២០១៦។
មនុស្សម្នា​តម្រង់​ជួរ​នៅ​មុខ​ផ្ទះ​ដែល​លោក​ Ali បាន​រស់​នៅ កាល​ពី​កុមារភាព​ នៅ​ខណៈ​ដែល​ក្បួន​ដង្ហែ​សព​របស់​លោក បាន​ហែ​កាត់​ទី​នេះ​កាល​ពី​ថ្ងៃសុក្រ ទី១០ ខែ មិថុនា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សុក្រ​ មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ស្រែក​បន្ទរ​ថា «Ali» ​បាន​ឈរ​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​កំណើត​របស់​ជនជាតិ​អាមេរិកាំង​កាន់សាសនា​ឥស្លាម​ល្បី​ឈ្មោះ​ជាង​គេ​ ដើម្បីនិយាយ​លា​ចុង​ក្រោយ​បង្អស់​ដល់​លោក ​Muhammad Ali កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ជាង​គេ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​ក្នុង​ជន្មាយុ​៧៤ឆ្នាំ។​

ក្តារ​មឈូ​លោក ​Ali​ ដែល​មានគ្រប​ដោយ​ក្រណាត់​មួយ​តាម​បែបសាសនា​ឥស្លាម បានត្រូវ​ដាក់​ក្នុង​ឡាន​ដឹក​មឈូស​មួយ​ដែល​បាន​ដឹកនាំ​សាកសព​លោក​កាត់​កន្លែង​សំខាន់ៗ​សម្រាប់​លោក​ គឺ​ផ្ទះ​ដែល​លោក​ធ្លាប់​រស់​នៅ​កាល​ពី​កុមារ កន្លែង​ហាត់​ប្រាណ​ដែល​លោក​បាន​រៀន​ដាល់​ដំបូង​ និង​សារមន្ទីរ​ដែល​មាន​ដាក់​ឈ្មោះ​លោក។​

នៅ​ពេល​ដែល​ក្បួនដង្ហែ​សព​បើក​តាម​ផ្លូវ​ ក្រុម​មនុស្ស​បាន​និយាយ​លា​លោក​ Ali ​ចុង​ក្រោយ​បង្អស់​ដោយ​ស្រែក​បន្ទរ​ពាក្យ​ដដែលៗ​ បង្ហាញ​សញ្ញា​ និង​ពាក់​អាវ​យឺត​មាន​រូប​លោក​ Ali ហើយ​នៅ​តាម​ផ្លូវ​ខ្លះ​មាន​មនុស្ស​រត់​តាម​ឡាន​ដឹក​ក្តារ​មឈូស​លោក។ នៅ​ពេល​បញ្ចប់​ការ​ហែ​សព​នេះ​ កញ្ចក់​ខាង​មុខ​នៃ​ឡាន​ដឹក​មឈូ​សឹង​តែ​មាន​ពេញ​ដោយ​ផ្កា​ដែល​បាន​ត្រូវ​ដាក់​ដោយមនុស្ស​ដែល​ចូល​ចិត្ត​លោក។​

ពិធី​រំលឹក​វិញ្ញាណក្ខន្ធជា​សាធារណៈ​មួយ​នឹង​មាន​ធ្វើ​នៅ​ឯកីឡាដ្ឋាន​មួយ​ក្នុង​ក្រុង​ Louisville នៅ​រសៀល​ថ្ងៃ​សុក្រ​តាម​ពេលវេលា​ស.រ.អា.​ដែល​នៅ​ពេល​នោះ​លោក​អតី​តប្រធានាធិបតី Bill Clinton ​និង​អ្នកកំប្លែង ​Billy Crystal​ នឹង​ថ្លែង​វិយោគកថា​ជូន​ជា​កិត្តិយស​ដល់​លោក​ Ali។

សព​លោក​ Ali នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ពិធី​ឯកជន​មួយ​នៅ​ក្នុង​កន្លែងបញ្ចុះ​សព​ Cave Hill ​ដែល​លោក​បានជ្រើស​រើស​ជា​កន្លែង​ស​ម្រាក​ចុង​ក្រោយ​បង្អស់​របស់​លោក​កាល​ពី​មួយទសវត្សរ៍​មុន​នេះ​ ហើយ​ជា​កន្លែង​មួយ​ក្នុង​បណ្តា​កន្លែង​នានា​ដែល​បាន​ត្រូវ​ចុះ​ឈ្មោះ​ថា​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ជាតិ។

លោកស្រី Valerie Jarrett ​ទីប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន​នឹង​អាន​សារ​លិខិត​មួយ​ច្បាប់​ពី​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដែល​ឋិត​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូល​រួមក្នុង​ពិធី​កូន​ស្រី​លោក​ទទួល​សញ្ញាប័ត្រ​បញ្ចប់ការ​សិក្សា​ក្នុង​វិទ្យាល័យ៕

XS
SM
MD
LG