ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ស.រ.អា.​ជំរុញ​ឲ្យ​អ្នក​កាន់​សាសនា​នេះ​ប្រឆាំង​នឹង​លោក Donald Trump ​


អ្នក​ប្រដាល់​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ Muhammad Ali ត្រូវ​បាន​ព្យបាល​នៅ​មន្ទីរ​សម្រាប់​ជំងឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​តម្រង​នោម។

អ្នក​កាន់​សាសនា​ឥស្លាម​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​បាន​ចូល​រួម​ជាមួយ​សាធារណៈ​មតិ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរ​ដ្ឋ​គឺ​លោក Donald Trump ដោយសារ​បេក្ខជន​រូប​នេះ​បាន​ស្នើ​ឲ្យ​មាន​ហាម​មិន​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ចូល​ក្នុង​ទឹក​ដី​អាមេរិក​នោះ។

អតីត​ជើង​ឯក​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​គឺ​លោក Muhammad Ali កំពុង​ជំរុញ​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ដូច​លោក​ដែរ​វាយបក​ប្រឆាំង​នឹង​ «ជន​ទាំង​ឡាយ​ណា ដែល​ប្រើប្រាស់​សាសនា​ឥស្លាម​ដើម្បី​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន» នោះ។

លោក Donald Trump បាន​ និង​កំពុង​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​លោក​បាន​លាត​ត្រដាង​ផែនការ​របស់​លោក​កាល​ពី​ដើម​សប្តាហ៍​នេះ ខណៈ​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋSouth Carolina ។

លោក Trump បាន​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​ដែល​ប្រព្រឹត្ត​ដោយ​ប្តី​ប្រពន្ទ​មួយ​គូ​ដែល​ជា​អ្នក​កាន់​សាសនា​ឥស្លាម ហើយ​បាន​សម្លាប់​មនុស្ស​អស់​១៤នាក់​នៅ​ទីក្រុង San Bernardino រដ្ឋ​កាលីហ្វរញ៉ា​កាល​ពី​សប្តាហ៍​មុន​នោះ។

ផែន​ការ​របស់​លោក Trump ដែល​ហាម​មិន​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ចូល​ក្នុង​ទឹកដី​អាមេរិក​នេះ​ត្រូវ​បាន​ថ្កោលទោស​ដោយ​មេដឹកនាំ​នានា​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ ទាំង​នៅ​បរទេស៕

XS
SM
MD
LG