ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារកឃើញករណីឆ្លងវីរុសកូរ៉ូណា​ចំនួន​៣១​ទៀត​នៅ​ខេត្ត​ព្រះសីហនុ


យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/VOA)

មនុស្ស៣១នាក់​ទៀត ​ក្នុង​នោះ​មាន​បរទេស​ចំនួន​២៩​នាក់​ និង​ខ្មែរ​២នាក់​ នៅ​ក្នុងខេត្ត​ព្រះសីហនុ បាន​ឆ្លង​វីរុស​កូរ៉ូណា​។ នេះ​បើ​យោងតាម​ក្រសួង​សុខាភិបាល​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ ​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ មនុស្ស៣១នាក់​នោះ​ដែល​មាន​ជនជាតិ​បារាំង​២៩​នាក់ ​និង​បុរស​ខ្មែរ​២នាក់​ ​បាន​ឆ្លង​វីរុស​នេះ។ ជនជាតិ​បារាំង​ជា​ក្រុម​ដែល​មាន​គ្នាចំនួន​៣៦​នាក់​បាន​មក​លេង​ខេត្ត​ព្រះសីហនុ​។ ជនជាតិ​បារាំង២៩នាក់​ក្នុ​ង​ចំណោម​នោះ​បាន​ធ្វើ​តេស្ត​ និង​រក​ឃើញ​ថា​វិជ្ជមាន​ ក្រោយ​ជន​ជាតិ​បារាំង២នាក់​ក្នុង​ក្រុម​របស់​គេ ត្រូវបានក្រសួងសុខាភិបាល រក​ឃើញ​ថា​ផ្ទុកវីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃសៅរ៍។

ជនជាតិ​បារាំង​ទាំង២៩​នាក់​ដែល​ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណានាថ្ងៃអាទិត្យ​នេះ មាន​ស្រ្តីចំនួន​១៧នាក់ និង​បុរស​១២នាក់។ ពួកគេ​ជា​ភ្ញៀវទេសចររបស់​ក្រុមហ៊ុន​មួយ ហើយ​បាន​មក​ដល់​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី១៨ ខែមីនា និង​គ្រោង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី២១ ខែមីនា។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

ចំណែក​បុរស​ខ្មែរ​២នាក់​នោះ​ អាយុ​៣៩​ឆ្នាំ ​និង​៣៣​ឆ្នាំ គឺ​ជាមគ្គុទេសក៍ឲ្យ​ជនជាតិ​បារាំង​ទាំងនោះ។

សរុប​ទាំង​អស់ ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់ដល់​៨៤នាក់​ហើយ​មក​ដល់​យប់​ថ្ងៃអាទិត្យទី​២២ ខែមីនានេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG