តុក្កតាព្យាបាលផ្លូវចិត្តជួយកុមារអ៊ុយក្រែនបន្ថយភាពតានតឹងដោយសារសង្គ្រាម
កុមារជនជាតិអ៊ុយក្រែនជាង ២ លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារតែសង្គ្រាម។ សម្រាប់អ្នកដែលត្រូវបង្ខំចិត្តចាកចេញនិងអ្នកដែលបន្តរស់នៅក្នុងប្រទេសអ៊ុយក្រែន សង្គ្រាមអាចនឹងបង្កផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ។ ប៉ុន្តែវិធីសាមញ្ញមួយដែលជួយព្យាបាលបាននោះ គឺការជួយកុមារមួយចំនួនឲ្យចេះតស៊ូជម្នះ។ អ្នកស្រី Anna Kosstutschenko រាយការណ៍លម្អិតពីរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ កញ្ញា ទុំ ម្លិះ ប្រែសម្រួលដូចតទៅ៕