ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ កម្មវិធី​ត្បាញ​ក្រមា​វែង​បំផុត​ក្នុង​ពិភពលោក​បានចាប់ផ្តើម

កម្មវិធី​ត្បាញ​ក្រមា​ខ្មែរ​វែងជាង​គេ​ប្រវែង​ឲ្យ​បាន​ ​១០០០​ ម៉ែត្រ​ ដើម្បី​ចុះ​ក្នុង​កំណត់ត្រាឯតទគ្គ​កម្ម​ពិភពលោក​ សម្រាប់កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ បាន​ចាប់​ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ នៅ​ក្នុង​វាល​ព្រះមេរុ។ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុម​ចលនា​យុវជន GoGoCambodia ក្នុង​គោល​បំណង​លើក​កម្ពស់​មោទនភាព​និង​កិត្យានុវភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

អ្នកចូលរួម ត្រូវចុះឈ្មោះ ដើម្បីទទួលបានការបង្រៀនត្បាញក្រមា មុននឹងត្រូវបានអនុញ្ញាតឲ្យត្បាញលើកីដែលត្រៀមសម្រាប់ការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក។ ក្រៅពីការត្បាញ ក៏មានការតាំងបង្ហាញអំពីឧបករណ៍និងរបៀបធ្វើក្រមាផងដែរ។

កម្មវិធីនេះត្រូវបានព្រះមហាក្សត្រនិងព្រះវររាជមាតា ទ្រង់យាងប្រោសប្រទានប្រសិទ្ធពរជ័យដល់កិច្ចចាប់ផ្តើមកម្មវិធី កាលពីម្សិលមិញ។

កម្មវិធីនេះនឹងបន្តរហូតដល់អ្នកចូលរួម ត្បាញក្រមាបានប្រវែង១០០០ម៉ែត្រតាមការគ្រោងទុក នេះបើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី៕
ផ្សេង​ទៀត

XS
SM
MD
LG