ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកដូណាល់ ត្រាំប្រើសម្តីខ្លាំងនិងចាត់វិធានការក្តៅលើប្រទេសចិន


ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ ថ្លែងនៅសេតវិមាន ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

នៅពេលមានការព្រួយកង្វល់កើនឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនកំពុងឆ្ពោះទៅកាន់សង្គ្រាមត្រជាក់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃអង្គារបានប្រកាសថា ការងើបឡើងរបស់ចិនមិនមែនជាការអភិវឌ្ឍវិជ្ជមានសម្រាប់សហរដ្ឋអាមេរិកទេ។

លោកប្រធានាធិបតីត្រាំបានធ្វើកំណត់សម្គាល់នៅសួនផ្កាកុលាបនៅសេតវិមាន ដោយបានប្រកាសថា លោកបានចុះហត្ថលេខាលើច្បាប់ស្វ័យភាពក្រុងហុងកុង ហើយបានចេញបទបញ្ជាប្រធានាធិបតីដើម្បីបញ្ចប់ការទទួលបានឋានៈភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់ក្រុងហុងកុង។

លោកប្រធានាធិបតីត្រាំបាននិយាយថា៖ «ទីក្រុងហុងកុង ឥឡូវនេះ នឹងត្រូវចាត់ទុកដូចជា ចិនដីគោកដែរ»។

ច្បាប់នោះដាក់ទណ្ឌកម្មលើមនុស្ស អង្គភាព និងស្ថាប័នហិរញ្ញវត្ថុដែលមានជាប់ទាក់ទិននឹងចិនដែលត្រូវបានចាត់ទុកថា ទទួលខុសត្រូវចំពោះសកម្មភាពនានាដើម្បីដកស្វ័យភាពរបស់ក្រុងហុងកុង។

ឆ្លើយទៅនឹងសំណួររបស់ពួកអ្នកយកព័ត៌មាន លោកប្រធានាធិបតីដូណាល់ ត្រាំបាននិយាយថា លោកមិនមានផែនការនិយាយជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីងនៅពេលឆាប់ៗនេះទេ។

កំណត់សម្គាល់បានកើតមានឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មលើចិនចំពោះការបង្ក្រាបរបស់ចិនលើជនជាតិភាគតិចនៅក្នុងខេត្តស៊ីនជាងនិងចំណាត់ការដោយ

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីកាត់ផ្តាច់ក្រុមហ៊ុនចិនចេញពីបច្ចេកវិទ្យាអាមេរិកាំង។

លោកប្រធានាធិបតីត្រាំបានចំណាយពេលមួយម៉ោងនៅសួនឧទ្យានផ្កាកុលាបកាលពីថ្ងៃអង្គារវាយប្រហារគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ ដោយបានស្តីបន្ទោសលោក Joe Biden អតីតអនុប្រធានាធិបតីចំពោះកំហុសប្រកបដោយមហន្តរាយចំពោះប្រទេសចិននិងបញ្ហាផ្សេងៗទៀតក្នុងអំឡុងនៃរដ្ឋបាលរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG