ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​មិនជំទាស់​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​តំណែង​កំពូល​របស់​រដ្ឋ​ទេ


រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ព្រះមហាក្សត្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី បាន​ប្រទាន​ភ្លើង​ខៀវ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក អ៊ឹម ឈុន​លឹម ឲ្យ​បន្ត​ចាត់​ការ​តាម​នីវិធី​ច្បាប់​លើការ​ផ្តួចផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​មាត្រា​សំខាន់ៗ​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ ដើម្បីកំណត់​ថា​ ប្រធានសភា​ ប្រធាន​ព្រឹទ្ធសភា ​នាយករដ្ឋមន្ត្រី​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មាន​«សញ្ជាតិ​ខ្មែរ​តែមួយគត់»។

បើតាម​ព្រះរាជសារ​លិខិត​របស់​ព្រះមហាក្សត្រ​ ធ្វើ​នៅ​ព្រះបរមរាជវាំង​ កាល​ថ្ងៃទី​១១ ខែតុលា ​ដែល​បាន​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​នោះ ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ក្នុង​ន័យ​ដើម​ថា​៖ «ខ្ញុំ​សូមប្រគល់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ​នូវ​លិខិត​របស់​ឯកឧត្តម​កិតតិ​នីតិ​កោសល​បណ្ឌិត​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ខាង​លើ​នេះ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី»។

នៅ​ក្នុង​ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញចុងក្រោយ​នេះ​ ក្រុម​អ្នកច្បាប់​នឹង​ពិនិត្យ​លើ​វិសោធនកម្ម​មាត្រាចំនួនប្រាំ​នៃ​រដ្ឋ​ធម្មនុញ្ញ​ រួមមាន​មាត្រា​១៩ថ្មី​ មាត្រា​៤២ថ្មី​ មាត្រា​១០៦ថ្មី​ (មួយ​)​ មាត្រា១១៩​ថ្មី​ និង​មាត្រា​១៣៧​ថ្មី​ និង​មាត្រា​ពីរទៀត​នៃ​ច្បាប់​ធម្មនុញ្ញបន្ថែម​គឺ​មាត្រា​៣​ និង​មាត្រា​៤។

​កាលពី ថ្ងៃសុក្រ​សប្តាហ៍មុន​ ថ្លែងក្នុង​ពេលបើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ​លោកហ៊ុន សែន បាន​លើក​ឡើង​ថា សំណើ​វិសោធនកម្ម​នេះនឹង​បញ្ជាក់​បន្ថែម​ថា​លោក​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ រក្សា​ផល​ប្រយោជន៍​ជាតិ និង​បញ្ចៀស​ការ​ជ្រៀត​ជ្រែក​ពី​បរទេស៕

XS
SM
MD
LG