ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មមាញឹក​នៃ​ការ​ធ្វើ​ដំណើរ​រដូវ​បុណ្យ Thanksgiving នៅ​អាមេរិក​ឆ្នាំ​នេះ​បាន​ត្រឡប់​មក​វិញ​ហើយ​ក្រោយ​វិបត្តិ​កូវីដ


អ្នក​ដំណើរ​ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta នៅ​មុន​ថ្ងៃ​បុណ្យ​រំឭក​គុណ Thanksgiving នៅ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នក​ដំណើរ​ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta នៅ​មុន​ថ្ងៃ​បុណ្យ​រំឭក​គុណ Thanksgiving នៅ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ភាព​មមាញឹក​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​រំឭក​គុណ Thanksgiving នៅ​សហរដ្ឋ​អាមេរិក​បាន​ត្រឡប់​មក​វិញ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ខណៈពេល​ដែល​មនុស្ស​ម្នា​ជា​ច្រើន​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដើម្បី​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ក្នុង​រដូវ​បុណ្យ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

អ្នក​ជំនាញ​ផ្នែក​ធ្វើ​ដំណើរ​ថា លទ្ធភាព​ដែល​មនុស្ស​ជា​ច្រើន​អាច​ធ្វើ​ការ​តាម​អនឡាញ​បាន​បាន​ធ្វើ​ឱ្យ​ពួកគេ​អាច​ចាប់ផ្ដើម​ការ​ធ្វើ​ដំណើរ​ថ្ងៃ​បុណ្យ Thanksgiving នេះ​បាន​មុន ឬ​ក្រ​ត្រឡប់​មក​ផ្ទះ​វិញ​ជាង​សព្វ​មួយ​ដង។

ចំនួន​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​រដូវ​បុណ្យ Thanksgiving នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​នេះ​ត្រូវ​គេ​រំពឹង​ថា​អាច​ប្រហាក់ប្រហែល​ឬ​ក៏​លើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​កាលពី​ឆ្នាំ ២០១៩ ដែល​ជា​រដូវ​បុណ្យ Thanksgiving ចុងក្រោយ​បង្អស់​មុន​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​ឡើង។

ទីភ្នាក់ងារ​សន្តិសុខ​ដឹក​ជញ្ជូន (TSA) របស់​សហរដ្ឋ​អាមេរិក​បាន​ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ជាង ២.៦លាន​នាក់​កាលពី​ថ្ងៃ​ចន្ទ ដែល​នេះ​ជា​ចំនួន​ដែល​លើស​ចំនួន​អ្នក​ធ្វើ​ដំណើរ​ចំនួន ២.៥​លាននាក់​ដែល​ទីភ្នាក់ងារ​នេះ​បាន​ត្រួត​ពិនិត្យ​កាលពី​ថ្ងៃ​ចន្ទ​នៃ​សប្ដាហ៍​បុណ្យ Thanksgiving នេះ​ដែរ​កាលពី​ឆ្នាំ ២០១៩។

សមាគម​យានយន្ត​សហរដ្ឋ​អាមេរិក (AAA) បាន​ទស្សន៍ទាយ​ថា មនុស្ស​ជិត ៥៥ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ដំណើរ​យ៉ាង​តិច​បាន​ចម្ងាយ ៨០ គីឡូម៉ែត្រ​ពី​ផ្ទះ​នៅ​សប្ដាហ៍​នេះ ដែល​នេះ​គឺ​ជា​ការ​កើនឡើង​ជាង​ឆ្នាំ​មុន និង​មាន​ចំនួន​តែ ២% ប៉ុណ្ណោះ​តិច​ជាង​ចម្ងាយ​ធ្វើ​ដំណើរ​កាលពី​ឆ្នាំ ២០១៩៕

XS
SM
MD
LG