គណបក្សនយោបាយដ៏មានប្រជាប្រិយភាពបំផុតរបស់ប្រទេសថៃកំពុងប្រឈមបញ្ហាផ្លូវច្បាប់ដែលអាចនឹងឈានទៅការរំលាយគណបក្សនោះឬសមាជិកសភារបស់ខ្លួនត្រូវបានបណ្តេញចេញពីសភាចាប់តាំងពីតុលាការកំពូលបានរកឃើញថាគណបក្សនេះបានរំលោភរដ្ឋធម្មនុញ្ញ។
តុលាការធម្មនុញ្ញបានសម្រេចកាលពីសប្តាហ៍មុនថាគណបក្សឆ្ពោះទៅមុខឬ Move Forward មានរបៀបវារៈដែលបានលាក់ពុតដើម្បីធ្វើឱ្យអន្តរាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ថៃដោយការធ្វើយុទ្ធនាការដើម្បីធ្វើកំណែទម្រង់ច្បាប់បរិហាកេរ្តិ៍ដែលដាក់ទោសការប្រមាថណាមួយដល់ក្រុមគ្រួសាររាជវង្សានុវង្សដ៏មានអំណាចរបស់ថៃដោយជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
តុលាការបានបញ្ជាឱ្យគណបក្សនោះបញ្ឈប់ការខំប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើវិសោធនកម្មច្បាប់ ក៏ប៉ុន្តែ បានសម្រេចមិនដាក់ទោសពៃរ៍ចំពោះការរំលោភរដ្ឋធម្មនុញ្ញទេ។
ចាប់តាំងពីសាលក្រមមក ពួកអ្នករិះគន់គណបក្សឆ្ពោះទៅមុខឬ Move Forwardបានដាក់ពាក្យបណ្តឹងជាច្រើនទៅរដ្ឋាភិបាលដែលនៅទីបំផុតអាចរំលាយគណបក្សនោះឬមើលឃើញសមាជិកសភាទាំងអស់របស់គណបក្សនោះត្រូវបានបណ្តេញចេញ។
គណបក្សឆ្ពោះទៅមុខឬ Move Forward បានឈ្នះការបោះឆ្នោតភាគច្រើននិងរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំទៅដោយមានផែនការដើម្បីទប់ស្កាត់រាជានិយម ពួកវរជនដែលគាំទ្រយោធា ក៏ប៉ុន្តែ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះហើយបានចាញ់ការប្រឆាំងដោយព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយពួកយោធា។
ប្រតិកម្មដល់ការជំទាស់ប្រឆាំងខាងផ្លូវច្បាប់នៅពេលថ្មីៗនេះ សមាជិករដ្ឋសភារបស់គណបក្សឆ្ពោះទៅមុខនិងជាអ្នកនាំពាក្យលោក Parit Wacharasindhu បានទទូចថាគណបក្សមិនបានអ្វីខុសទាល់តែសោះហើយបាននិយាយថាខ្លួននឹងប្រយុទ្ធដើម្បីទាមទារដ៏ខ្លាំងក្លា៕
វេទិកាបញ្ចេញមតិ