ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​លុបចោល​លិខិត​ឆ្លងដែន​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង


លោកស្រី Yingluck Shinawatra ទៅ​ដល់​តុលាការ​កំពូល​ដើម្បី​ស្តាប់​សាលក្រម​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Yingluck Shinawatra ទៅ​ដល់​តុលាការ​កំពូល​ដើម្បី​ស្តាប់​សាលក្រម​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

ប្រទេស​ថៃ​និយាយ​ថា​ ខ្លួន​បាន​លុបចោល​លិខិត​ឆ្លងដែន​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មុខ​តំណែង​គឺ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) ​ដែល​បាន​គេច​ខ្លួន​ចេញពី​ប្រទេស​កាលពី​ខែ​មុន ​នៅ​ពេល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផ្តល់​ថវិកា​ទិញ​ស្រូវ​អង្ករ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​នោះ។​

ក្រសួង​ការបរទេស​និយាយ​ថា​ លោកស្រី​យីងឡាក់​មាន​លិខិតឆ្លងដែន​ការទូត​ចំនួន​ពីរ​ ហើយលិខិត​ឆ្លងដែន​ធម្មតា​ចំនួន​ពីរ​ដែរ។

លោកស្រី​យីងឡាក់ ​ត្រូវ​តុលាការ​កំពូល​ប្រទេស​ថៃ​ផ្តន្ទាទោស​កាលពី​ខែកញ្ញា​ពីបទចោទ​ប្រកាន់​ថា​បាន​ខ្ជះខ្ជាយ​ថវិកា​ ហើយត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់គុក​៥ឆ្នាំ​ ខណៈ​ដែល​លោកស្រី​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ នៅ​មុន​ពេល​សាលក្រម​ចេញ​ប្រកាស។

រដ្ឋាភិបាល​បាន​ខាតបង់​ថវិកា​អស់​១ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ដែល​បាន​ទិញ​ស្រូវ​អង្ករ ​ពី​កសិករ​ក្រីក្រ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ហើយ​លក់ចេញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​នោះ​នៅ​ពេល​ក្រោយ។

លោកស្រី​ យីងឡាក់ បាន​បដិសេធ​ការ​ចោទប្រកាន់​នានា​ដោយ​អះអាង​ថា​បទចោទ​ទាំង​នោះ​គឺជា​រឿង​នយោបាយ។ ក្រសួង​ការបរទេស​និយាយ​ថា​ខ្លួន​ជឿ​ថា​ លោកស្រី យីងឡាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស តែ​ទីតាំង​ជាក់លាក់​នោះ​មិន​ត្រូវ​គេប្រាប់​ឲ្យដឹង​ទេ៕

XS
SM
MD
LG