ឆ្អឹង និងអដ្ឋិធាតុដែលនៅសេសសល់ក្រោយពីបូជាសពរបស់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyedaj ត្រូវបានយកទៅតម្កល់កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ពិធីបុណ្យសពរយៈពេល៥ថ្ងៃ បន្ទាប់ពីកាន់ទុក្ខជាផ្លូវការអស់រយៈពេលមួយឆ្នាំរួចមក។
ពិធីបុណ្យសពនេះមានការចូលរួមពីមនុស្សរាប់សែននាក់ដែលបានទៅកាន់ដងផ្លូវនានាក្នុងទីក្រុង បាងកក ហើយមនុស្សរាប់លាននាក់ទៀតបាននាំគ្នាទៅកាន់ទីសក្ការៈបូជានានានៅទូទាំងប្រទេសថៃ។
ព្រះនាង Sirivannavari Nariratana បាននាំមុខការដង្ហែរក្បួនចុងក្រោយបង្អស់ដោយជិះសេះទៅកាន់វត្ត Rajabopidh និងវត្ត Bovoranives ដែលប្រារព្ធពិធីលក្ខណៈសាសនា ដើម្បីដាក់តម្កល់ព្រះអដ្ឋិធាតុរបស់សម្តេចតារបស់ព្រះនាង។
ស្តេច Bhumibol បានឡើងកាន់អំណាចកាលពីឆ្នាំ ១៩៤៦ បន្ទាប់ពីម្ចាស់បងរបស់ទ្រង់ព្រះនាម Ananda Mahidol បានសោយទិវង្គត ហើយទ្រង់បានក្លាយជាស្តេចមួយអង្គ ដែលកាន់តំណែងបានយូរបំផុត នៅពេលដែលទ្រង់សោយទិវង្គត។ ទ្រង់ត្រូវបានចាត់ទុកថាជាអាទិទេព ចំពោះការដឹកនាំរបស់ទ្រង់។
មនុស្សរាប់រយនាក់បានសំរាកនៅក្នុងតង់អស់រយៈពេលរហូតដល់មួយសប្តាហ៍ ដោយសង្ឃឹមថា នឹងអាចមើលពិធីដង្ហែសពរបស់ទ្រង់ដែលបានប្រព្រឹត្តទៅជាមួយនឹងបរិយាកាសដែលមានពពកពណ៌ប្រផេះនិងមានថ្ងៃរះខ្លះៗ។ ពិធីបុណ្យសពនោះបានប្រព្រឹត្តទៅដោយមានការចូលរួមពីគណៈប្រតិភូមកពីតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក អូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។ ទ្រង់បានកើតនៅក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕