ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​ប្រាប់​អ្នក​ដែល​បាន​ទៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ឲ្យ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩


មនុស្សម្នា​​នាំ​គ្នា​វាស់​កម្តៅ​ក្នុង​ខ្លួន​ ខណៈ​ដែល​ពួកគេ​ទៅ​មើល​ការ​តុបតែង​ភ្លើង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
មនុស្សម្នា​​នាំ​គ្នា​វាស់​កម្តៅ​ក្នុង​ខ្លួន​ ខណៈ​ដែល​ពួកគេ​ទៅ​មើល​ការ​តុបតែង​ភ្លើង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរ​ថៃ​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៤២៧​ករណី និង​បាន​ជំរុញ​ឲ្យ​មនុស្ស​ជាង ១.០០០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​ទ្រង់ទ្រាយ​ធំមិន​ធ្លាប់​មាន។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ករណី​ឆ្លង​ថ្មី​ទាំង​នេះបាន​កើត​ចំពោះ​កម្មករ​ចំណាកស្រុក​ចំនួន​ ៣៩៧ នាក់ ​ក្នុង​ខេត្ត​ Samut Sakhon ​ជា​កន្លែង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្រោយ​ការ​ធ្វើ​តេស្ត​រកជំងឺ​កូវីដ១៩ លើ​កម្មករ​រាប់​រយ​នាក់​ដែល​ធ្វើការ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំមួយ។

មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​ជាង ១.១០០​ករណី ​ដែល​ភាគច្រើនគ្មាន​រោគសញ្ញា និងកើត​ចំពោះ​ជន​ចំណាកស្រុក​ពីប្រទេស​មីយ៉ាន់ម៉ា ក្បែរ​ខាង​ថៃ​ ត្រូវ​បាន​គេ​តាមដាន​ប្រភព​ឃើញនៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​អាជ្ញាធរ​បិទ។ ​

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ទិញ​មក​ពី​ខេត្ត​ចំនួន ២២ ដែល​បាន​មក​ផ្សារ​នេះ​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ១៨ ខែ​ធ្នូ គួរ​តែ​ទៅ​ធ្វើ​តេស្ត [រក​ជំងឺ​កូវីដ១៩]។

មាន​ការ​ឆ្លង ១៦ ករណី​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃអង្គារ​នេះ នៅ​ក្នុង​ខេត្ត​ចំនួន ៨ ផ្សេង​ទៀត ដែល​ក្នុង​នោះ ៥​ករណី​នៅ​ក្នុង​ទីក្រុង​បាងកក។ ករណី​ឆ្លង ១៤​ករណី មក​ពី​ក្រៅ​ប្រទេស​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផងដែរ។

អាជ្ញាធរ​ថៃ​កំពុង​ស្ថាបនា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នៅ​ក្នុង​ខេត្ត Samut Sakhon ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ និង​ព្យាបាល​ពលករ​មក​ពី​ក្រៅប្រទេស៕

XS
SM
MD
LG