ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំ​របស់​ថ្នាំ​ជំងឺ​គ្រុន​ចាញ់


ការ​វិវត្ត​កម្រិត​តំបន់​ និង​សាកលលោក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ចាប់​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៥។
ការ​វិវត្ត​កម្រិត​តំបន់​ និង​សាកលលោក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ចាប់​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៥។

ក្រុង ​Bo Rai ​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ហើយ​កាលពីមុន​ជា​កន្លែង​សំចត​សម្រាប់​ការ​សកម្មភាព​រត់​ពន្ធ​ចេញ​ពី​តំបន់​ពួក​ឧទ្ទាម​ខ្មែរ​ក្រហមកំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីគឺ​មេរោគ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ ហើយ​ដែល​គំរាម​កំហែង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺនេះ​ក្នុង​ពិភពលោក។​ អង្គភាព​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​ក្នុង​ស្រុក​កំពុង​តាម​ដាន​ជា​ប្រចាំ ពិនិត្យ​មើល​មេរោគនេះ​ដែល​ចម្លង​តាម​រយៈ​មូស។ ​អ្នក​មាន​ជំងឺ​គ្រុន​ចាញ់​ត្រូវ​ពេទ្យ​តាមដាន ហើយ​ត្រូវ​លេប​ថ្នាំ​ទៀងទាត់​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យមេរោគ​នេះ​ស៊ាំ​នឹង​ថ្នាំ ហើយ​ពេទ្យ​ក៏​កំណត់​ថា តើ​អ្នក​ជំងឺ​ណា​ដែល​មាន​មេរោគ​ស៊ាំ​នឹង​ថ្នាំ។​

លោក​ Vicharn Phatirat ប្រធាន​អង្គភាព​ចល័ត​ក្នុង​តំបន់​ទប់ស្កាត់​មេរោគ​គ្រុនចាញ់និយាយ​ថា អ្វី​ដែល​ជា​រឿង​ព្រួយ​បារម្ភ​នោះ​គឺ​អ្នក​ជំងឺ​ដែល​មាន​មេរោគ​នេះ​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដែល​នាំ​ឲ្យ​ការ​គ្រោះ​ថ្នាក់​នៃ​ការ​ចម្លង​មេរោគ។ ​ការ​រក​ឃើញ​មេរោគ​គ្រុញ​ចាញ់​ស៊ាំ​នឹង​ថ្នាំ​ច្រើន​ប្រភេទ​នៅក្នុង​ប្រទេស​ថៃ ឡាវ ​កម្ពុជា ​និង​វៀតណាម​គំរាម​កំហែង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ។​ ទោះ​ជា​ជំងឺ​នេះ​នៅ​តែ​អាច​សម្លាប់​មនុស្ស​ជាង​៤២​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​តំបន់​សាហារា​នៅ​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិក​ក្តី ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​មេរោគ​នេះ​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​តាំងពី​ឆ្នាំ​២០០០​មក។​ លុយ​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​ចំណាយ​សម្រាប់​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ឆ្លង​ជំងឺ​នេះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឆាប់​ និង​ចំណាយ​តិច។​ រឿង​គួរ​បារម្ភ​នោះ​គឺ​ថ្នាំ ​artemisinin និង piperaquine ​ដែលជា​ថ្នាំ​មេរោគ​គ្រុនចាញ់​ចុង​ក្រោយ​គឺជា​ថ្នាំ​ដែល​មេរោគ​ដែល​ស៊ាំ​នឹង​ថ្នាំ​នោះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​លោក ​Arjen Dondorp ​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​គ្រុន​ចាញ់ ​Mahidol-Oxford's Tropical Medicin​ នៅ​ប្រទេស​ថៃ​និយាយ​ថា ប៉ារ៉ាស៊ីត​មេរោគ​គ្រុនចាញ់​រាលដាល​យ៉ាង​លឿន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ជិត​ខាង។​

ប៉ារ៉ាស៊ីត​ស៊ាំ​ថ្នាំ​គ្រុន​ចាញ់​ដែល​រាលដាល​ចេញ​ពីតំប់​អាស៊ី​អាគ្នេយ៍​បាន​នាំ​ឲ្យ​មាន​ជំងឺ​នេះ​ក្នុង​ពិភពលោក​ក្នុង​ទសវត្សរ៍​១៩៥០​ដល់​ទសវត្សរ៍​១៩៧០​ ហើយ​អ្នកវិទ្យា​សាស្ត្រ​បារម្ភ​ខ្លាច​មាន​ការ​រាល​ដាល​ដូច្នេះ​ជា​ថ្មី​ទៀត។ ​ការ​លេប​ថ្នាំ​មិន​ទៀងទាត់​និង​មិន​ត្រឹមត្រូវ​នាំ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ។ ​ម៉្យាងទៀត​ថ្នាំ​ក្លែងក្លាយ ​ថ្នាំ​ខុស​ស្តង់ដារ ​ដែល​កំពុង​រាលដាល​ក្នុង​តំបន់​មិន​ត្រឹម​តែ​មិន​បាន​សម្លាប់​ប៉ារ៉ាស៊ីត​នេះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​វា​ស៊ាំ​នឹង​ថ្នាំ​ផង​ដែរ៕

XS
SM
MD
LG